៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

សម្ដេចតេជោ សង្ឃឹមថាលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានដែលរៀបចំនៅកម្ពុជានឹងរួមចំណែកដល់សន្ដិភាពពិភពលោក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកំណត់នូវចំនុចរួមសំខាន់ៗមួយចំនួនដែលបានផ្ដល់ជាបច្ច័យសម្រាប់ការស្វែងរកដំណោះស្រាយ ដើម្បីធានាឱ្យបាននូវសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ថ្លែងក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទោះបីជាមិនអាចដោះស្រាយបានទាំងស្រុងនូវបញ្ហាសន្ដិសុខនានាក្នុងតំបន់តែសម្ដេចជឿថាលទ្ធផលវិជ្ជមានដែលកើតចេញពីកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាគឺអាចរួមចំណែក និងគំនិតបន្ថែមក្នុងការដោះស្រាយបាន។

សម្ដេចតេជោបន្ថែមថា៖ «សមិទ្ធផល និងការកំណត់ទិសដៅទៅមុខយ៉ាងជាក់លាក់ទាំងនេះ គឺជាសក្ខីភាពបញ្ជាក់សាជាថ្មីពីឆន្ទៈនយោបាយឥតងាករេរបស់អាស៊ាន ក្នុងការបន្តជំរុញការធ្វើសមាហរណកម្មតំបន់ និងសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មី ក្នុងការបន្តជំរុញការធ្វើសមាហរណកម្មតំបន់ និងការសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មី ដើម្បីជំរុញកសាងអនាគតអាស៊ាន»។

កម្ពុជាទើបបានបញ្ជប់ទៅដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីថ្ងៃទី១៣ ខែវិច្ឆិកា។ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាច្រើនដែលបានចូលរួមសុទ្ធតែបានសំដែងនូវការពេញចិត្តចំពោះលទ្ធផលដែលបានសម្រេចបាននៅឆ្នាំ២០២២នេះ។

នាយករដ្ឋមន្ត្រីប្រទេសសឹង្ហបុរីលោក លី សៀនឡុង បានសរសេរនៅលើហ្វេសបុកលោកកាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកាថាបានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំអាស៊ានប្រកបដោយភាពជោគជ័យនៅឆ្នាំនេះ ជាពិសេសគឺការដឹកនាំកិច្ចប្រជុំអាស៊ីបូព៌ាកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកាតែម្ដង។

លោកបានសរសេរបញ្ជាក់ថា៖ «យើងជាក្រុមចម្រុះណាស់ ប៉ុន្តែភាពខ្លាំងរបស់អាស៊ាន និង EAS គឺក្នុងការនាំយកមេដឹកនាំរួមគ្នាសម្រាប់ការពិភាក្សាអរគុណ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន!»។

ប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កិត្យានុភាពជាតិកម្ពុជាត្រូវបានទទួលស្គាល់បន្ទាប់ពីកម្ពុជាដឹកនាំកិច្ចប្រជុំកំពូលនេះបញ្ចប់ដោយជោគជ័យ។ សម្ដេចតេជោ ប្រទេសកម្ពុជាជាប្រទេសតូច និងក្រីក្រតែកម្ពុជាអាចដឹកនាំកិច្ចប្រជុំថ្នាក់អន្តរជាតិបែបនេះបានជោគជ័យដែលនេះគឺជាមោទនភាពរបស់ប្រជាជនកម្ពុជាមួយដែលទទួលបាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក