ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជាអបអរសាទរចំពោះភាពជោគជ័យនៃកិច្ចប្រជុំ APEC និង G20

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះភាពជោគជ័យនៃកិច្ចប្រជុំ APEC និង G20 ដែលបានបញ្ចប់ទៅកាលពីសប្ដាហ៍មុន។

ថ្លែងក្នុងមាហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាកិច្ចប្រជុំ APEC និង G20 ដែលរៀបចំដោយសមាជិកអាស៊ានក្នុងឆ្នាំនេះនឹងជាវិភាគទានដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាព និងមជ្ឈភាពអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ និងសកល។

សម្ដេចតេជោថា៖ «ខ្ញុំក៏សូមអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូល APEC ដោយប្រទេសថៃ និង G20 ដោយប្រទេសឥណ្ឌូនេស៊ីនាពេលថ្មីៗនេះ»។

គួរឱ្យដឹងផងដែរថា ប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រធាន G20 ប្រទេសឥណ្ឌូនេស៊ី និងប្រធាន APEC ប្រទេសថៃ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំថ្នាក់មេដឹកនាំទាំងពីរនេះ តែត្រូវបានលុបចោលវិញក្រោយពីក្រុមគ្រូពេទ្យប្រទេសឥណ្ឌូនេស៊ីថាសម្ដេចតេជោមានជំងឺកូវីដ-១៩។

ទោះជាយ៉ាងណាក្រោយពីសម្ដេចតេជោ ហ៊ុន សែន បានត្រលប់មកប្រទេសវិញនៅថ្ងៃទី១៥ ខែវិច្ឆិកា និងបានតាមដានរួមទាំងពិនិត្យសុខភាពផងដែរ ក្រុមគ្រូពេទ្យកម្ពុជាបានបញ្ជាក់ថាសម្ដេចតេជោ អវិជ្ជមានកូវីដ-១៩ និងអាចបញ្ចប់ការធ្វើចត្តាឡីស័កបាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក