ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ព្រះមហាក្សត្រកម្ពុជា បារម្ភពីវិបត្តិនយោបាយនៅមីយ៉ាន់ម៉ានឹងអាចបំផ្លាញមូលដ្ឋានគ្រឹះនៃសហគមន៍អាស៊ាន

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានសំដែងនូវក្ដីបារម្ភចំពោះវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ាដែលថានឹងអាចបំផ្លាញដល់មូលដ្ឋានគ្រឹះនៃសហគមន៍អាស៊ាន ដែលប្រទេសទាំង១០ ខិតខំកសាងកន្លងមក។

ក្នុងព្រះរាជសារបើកមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៣ ដែលអានដោយអនុប្រធានទី១ សភាជាតិលោក ជាម យៀប ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានរាជឧង្ការថា អស់រយៈពេលជាច្រើនទស្សវត្សហើយដែលអាស៊ានរក្សាបាននូវស្ថេរភាព និងសន្ដិភាពក្នុងតំបន់ដែលបានបង្កើតឱកាសល្អជាច្រើនសម្រាប់ពលរដ្ឋដែលរស់នៅក្នុងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។

ព្រះអង្គបានលើកឡើងពីសារសំខាន់នៃសន្ដិភាពដែលគួរតែរក្សាឱ្យបាននៅក្នុងតំបន់ ខណៈព្រះអង្គមានរាជអង្ការថាការបាត់បង់សន្ដិភាពក្នុងប្រទេសមីយ៉ាន់ម៉ាបានបង្អាក់ការអភិវឌ្ឍរបស់ប្រទេសនេះ ថែមទាំងប៉ះពាល់ដល់សហគមន៍អាស៊ានថែមទៀត។

ក្នុងព្រះរាជសារនោះព្រះមហាក្សត្របានលើកឡើងថា៖ «វិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា មិនត្រឹមតែធ្វើឱ្យមានអំពើហិង្សានយោបាយផ្ទៃក្នុង និងជម្លោះប្រដាប់អាវុធកាន់តែធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែនឹងធ្វើឱ្យប្រជាជនមីយ៉ាន់ម៉ាបាត់បង់ឱកាសសម្រាប់ការអភិវឌ្ឍ។ អាក្រក់ជាងនេះទៅទៀត វាអាចបំផ្លាញមូលដ្ឋានគ្រឹះនៃសហគមន៍អាស៊ានរបស់យើង ដែលយើងទាំងអស់គ្នាបានខិតខំកសាង»។

នេះជាលើកទី១ហើយដែលព្រះមហាក្សត្រកម្ពុជាមានរាជអង្ការទាក់ទងនឹងវិបត្តិនៃប្រទេសមីយ៉ាន់ម៉ា។

វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាដែលជាសមាជិកមួយរបស់អាស៊ាន បានកើតឡើងចេញពីរដ្ឋប្រហារយោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានចាប់ខ្លួនទីប្រឹក្សារដ្ឋ លោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី វីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ហើយបានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងបានប្រគល់ការងារដឹកនាំប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិ គឺលោក មីន អោងលាំង។

រដ្ឋប្រហារនេះបានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាបង្ហាញការមិនពេញចិត្ត និងនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ ខណៈក្រុមប្រដាប់អាវុធប្រឆាំងនឹងរបបយោធាកាន់តែមានច្រើនផងដែរ។

បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាបានក្លាយជាប្រទេស១ ដែលមានរដ្ឋាភិបាល២ និងមានក្រុមប្រដាប់អាវុធជនជាតិប្រហែល ២០ក្រុមដែលបានបង្កជាសង្គ្រាមដ៏យូរបំផុតជាងគេមួយនៅក្នុងពិភពលោក៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក