ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មនុស្សជាង ៥០នាក់ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធានៅហ្វីលីពីន

ហ្វីលីពីន៖ មនុស្សចំនួន ៥០នាក់បានស្លាប់បាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតបានរបួសធ្ងន់ និងស្រាល ក្នុងហេតុការឧបទ្ទវហេតុធ្លាក់យន្តហោះយោធាមួយនៅក្នុងប្រទេសហ្វីលីពីន។ 

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា យន្តហោះដែលធ្លាក់នោះជាប្រភេទយន្តហោះ Lockheed C-130 ជាប្រភេទយន្តហោះចម្បាំងដែលដឹកមនុស្សចំនួន ៩៦នាក់ ភាគច្រើនគឺជាយោធា ត្រូវបានហោះចេញពីអាកាសយានដ្ឋាន Jolo ក្នុងខេត្ត Sulu។ ក្នុងចំណោមអ្នកនៅក្នុងយន្តហោះ ដែលភាគច្រើនជាយោធានោះ ត្រូវបានគេដឹងថាត្រូវបញ្ជូនដោយរដ្ឋាភិបាលហ្វីលីពីន ដើម្បីទប់ទល់ទៅនឹងការបះបោររបស់ក្រុមសកម្មប្រយុទ្ធឥស្លាមក្នុងប្រទេសហ្វីលីពីន ដូចជាក្រុមប្រយុទ្ធឥស្លាម អាប៊ូ សាយ៉ាហ្វជាដើម។

បើតាមការជូនដំណឹងផ្លូវការរបស់ក្រសួងការពារជាតិហ្វីលីពីនបានឱ្យដឹងថា បើទោះជាភាគច្រើនជាកងកម្លាំងនៅលើយន្តហោះនោះ តែបើតាមរបាយការណ៍ដែលទទួលបានក៏មានជនស៊ីវិលចំនួន ៣នាក់បានស្លាប់ក្នុងហេតុការណ៍នេះដែរ ខណៈអ្នកនាំពាក្យម្នាក់របស់អង្គភាពទ័ពអាកាសហ្វីលីពីនវិញបានប្រាប់ថា ក្រុមស៊ើបអង្កេតកំពុងស្វែងរកប្រអប់ខ្មៅក្នុងយន្តហោះ ដើម្បីបានដឹងពីហេតុការណ៍មុននឹងយន្តហោះនេះជួបហេតុការណ៍អាក្រក់ខាងលើ ស្របពេលលោកឧត្តមសេនីយ៍ហ្វីលីពីន Edgard Arevalo ថ្លែងថា មើលទៅទំនងជាមិនមែនមកពីការវាយប្រហារណាមួយនោះឡើយ។

គួរបញ្ជាក់ឱ្យដឹងដែរថា យន្តហោះ Lockheed C-130 នេះបានធ្លាក់នៅម៉ោង ១១:៣០នាទីថ្ងៃត្រង់ (ម៉ោងនៅហ្វីលីពីន)​ នៅតំបន់ភាគខាងត្បូងកោះមិនដាណាវ។ បើតាមទិន្នន័យពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពអាកាសបានឱ្យដឹងថា យន្តហោះដែលធ្លាក់នេះបានប្រតិបត្តការតាំងពីឆ្នាំ​ ១៩៨៨មកម្ល៉េះ ដែលមានន័យថាវាអាចធ្លាក់ដោយសារតែបញ្ហាបច្ចេកទេស ជាជាងធ្លាក់ដោយការវាយប្រហារណាមួយ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក