វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ចាប់ខ្លួនបានម្នាក់ ខណៈមួយទៀតរត់គេចខ្លួនក្រោយឆក់កាបូបបណ្ដាលឲ្យក្មេងស្រីម្នាក់ស្លាប់នៅខេត្តកណ្ដាល

កណ្ដាល៖ សមត្ថកិច្ចខេត្តកណ្ដាលបានឃាត់ខ្លួនលើជនសង្ស័យម្នាក់ដែលបានជិះម៉ូតូឆក់កាបូបបណ្ដាលឱ្យក្មេងស្រីម្នាក់ធ្លាក់ពីលើម៉ូតូត្រូវរថយន្តកិនស្លាប់ក្នុងស្រុកស្អាង ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។ 

ជនសង្ស័យឈ្មោះ សុខខឿន សុផាត អាយុ ២១ឆ្នាំ ត្រូវបានឃាត់ខ្លួននៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ 

យោងតាមការឲ្យដឹងពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សភាពរឿងហេតុ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ និង វេលាម៉ោងប្រមាណ ៤រសៀល ជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បានបើកបរម៉ូតូលើផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង ឌុបជនរងគ្រោះឈ្មោះ អារីកា ត្រូវជាកូន។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្ថិតក្នុងភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ខណៈពេលដែលជនរងគ្រោះកំពុងបើកបរម៉ូតូស្របទិសដៅគ្នាមកដល់ទន្ទឹម នឹងរថយន្ដ ប្រភេទ ដឹកទំនិញ ៥តោន។ ជនសង្ស័យម្នាក់ ជាអ្នកបើកម៉ូតូ និងឈ្មោះ សុខខឿន សុផាត ជិះពីក្រោយអ្នកធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បណ្ដាលឱ្យដួលម៉ូតូជនរងគ្រោះខ្ទាតជនរងគ្រោះឈ្មោះ អារីកា ចូលទៅក្រោមរថយន្តកិនជនរងគ្រោះឈ្មោះ អារីកា ស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

ករណីនេះត្រូវបានស្នងការខេត្តលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ចេញបញ្ជាដោយផ្ទាល់ ហើយចំពោះជនសង្ស័យដែលគេចខ្លួន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីឃាត់ខ្លួនចាត់ការតាមនីតិវិធី៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក