ភ្នំពេញ៖ រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាជាមួយនឹងប្រទេសកម្ពុជា។
ថ្លែងក្នុងជំនួបជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះលោក Wei Fenghe ក្រៅពីបានពេញចិត្តទៅនឹងទំនាក់ទំនងយោធាជាមួយនឹងកម្ពុជាលោកក៏ប្រកាសគាំទ្រទៅដល់ប្រទេសកម្ពុជាបន្តទៀតផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយថ្លែងអំណរគុណចំពោះការគាំទ្ររបស់ចិនចំពោះកម្ពុជា ដែលថាបានចូលរួមដល់ការអភិវឌ្ឍន៍កម្ពុជា និងធនធានមនុស្សរបស់កម្ពុជាផងដែរ៕