ភ្នំពេញ៖ រដ្ឋមន្ត្រីការពារជាតិចិន លោកឧត្តមសេនីយ៍ Wei Fenghe បានមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូកលើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធទៀត។
លោកបានធ្វើដំណើរមកដល់កម្ពុជាកាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
គួរឲ្យដឹងផងដែរថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូកលើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធទៀតត្រូវបានរៀបចំដោយក្រសួងការពារជាជាតិកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះនៅខេត្តសៀមរាប៕
PHOTO: BTV