ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រធានសភាវៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយនឹងកម្ពុជាក្រោយទំហំពាណិជ្ជកម្មកើនដល់ ១០ពាន់លានដុល្លារ

ភ្នំពេញ៖ ប្រធានសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក វឿង ឌីញ ហ្វេ បានកោតសរសើរពីទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងកម្ពុជានៅក្នុងឆ្នាំ២០២២ ដែលរហូតមកដល់ពេលនេះរីកចម្រើនដល់ ១ពាន់លានដុល្លារអាមេរិកហើយ។ ជាមួយនឹងការកោតសរសើរនេះលោកក៏បានជំរុញឲ្យកម្ពុជានិងវៀតណាមបន្តធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបន្ថែមទៀតដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ។

ថ្លែងក្នុងជំនួបជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នៅមានសន្តិភាពថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វឿង ឌីញ ហ្វេ បានសម្ដែងនូវការរីករាយនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរជាពិសេសខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកក៏បានអបអរជូនសម្ដេចតេជោផងដែរក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ បានទៅជោគជ័យជាមួយនឹងជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានដែលទើបនឹងចប់នៅពេលថ្មីៗនេះ។ 

ជំនួយការនាយករដ្ឋមន្ត្រីគឺលោក អ៊ាង សុផ្លែត បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ឯកឧត្តម វឿង បានសម្ដែងនូវសេចក្ដីរីករាយនៅកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសលើវិស័យពាណិជ្ជកម្មដែលក្នុងនោះវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ជាង ១០ពាន់លានដុល្លារអាមេរិក។ ឯកឧត្តមបានស្នើឱ្យមានកិច្ចសហប្រតិបត្តិការស៊ីជម្រៅថែមទៀត រវាងប្រទេសទាំងពីរឲ្យបានគ្រប់វិស័យ»

ជាការឆ្លើយតបនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានយល់ស្របទៅនឹងការលើកឡើងនេះនិងថាកម្ពុជានឹងធ្វើយ៉ាងណាជំរុញឲ្យទំនាក់ទំនងរវាងប្រទេសវៀតណាមនិងកម្ពុជាកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយថាដៃគូសេដ្ឋកិច្ចល្អនិងជួយពង្រឹងទៅដល់ទំនាក់ទំនងដទៃទៀត។ 

ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀត ណាម លោក មឿង ឌីញ ហ្វ (VUONG DINH HUE) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក