ក្រសួងធនធានទឹកនិងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១
ភ្នំពេញ: ថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងធនធានទឹកនិងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ដោយមានសម្ពាធទាបសកម្មមួយដែលបានស្ថិតក្នុង សមុទ្រចិន ខាងលិចប្រទេសហ្វីលីពីន និងបង្កើនឥទ្ធិពលទៅជាវិសម្ពាធ TD និងធ្វើដំណើរឆ្ពោះមកទិសពាយ័ព្យ។ នៅវេលាម៉ោង០៤:០០ល្ងាច ថ្ងៃដដែលនេះ វិសម្ពាធបានបង្កើនឥទ្ធិពលជាកូនព្យុះទី៦ ឈ្មោះ អុីន-ហ្វា TS IN-FA 2106 នៅលើសមុទ្រចិនខាងត្បូង ចំណុចខ្សែវ័ណ្ឌទី១៤អង្សារ៤នៃរយ:ទទឹងខាងជើង និងខ្សែស្របទី១១៤អង្សា១នៃរយ:បណ្ដោយខាងកើត។
ក្រសួងធនធានទឹកនិងឧតុនិមយ បានបន្តថាយោងតាមការព្យាករ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ កូនព្យុះនេះនិងធ្វើដំណើរចូលទៅកោះហៃណាំ ប្រទេសចិន។ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ កូនព្យុះ និងថមថយឥទ្ធិពលរបស់ខ្លួនទៅជា វិសម្ពាធ TD រួចចូលទៅប្រទេស វៀតណាមខាងជើង។
ដោយឡែកជ្រលងនៃកូនព្យុះ លើកទី៦ អុីន-ហ្វា TS IN-FA 2106 នេះនិងខ្យល់មូសុងនិរតី នឹងមានឥទ្ធិពលមក លើព្រះរាជាណាចក្រកម្ពុជាយើង ចាប់ពីថ្ងៃទី៥, ៦, ៧ និង៨ ខែកក្កដា ឆ្នាំ២០២១។ លក្ខណះបែបនេះធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាមានស្ថានភាពដូចខាងក្រោម៖
១, បណ្តាខេត្តនៅតំបន់វាលទំនាបជាប់ជុំវិញ ទន្លេសាប និងបឹងទន្លេសាប មានភ្លៀងធ្លាក់ពី បង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ។
២, បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតាមដងទន្លេមេគង្គ មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើននិងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ។
៣, តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ ជាមួយរលកសមុទ្រ មានកម្ពស់ជាមធ្យម។
៤, ស្ថានភាពនៃទន្លេមេគង្គ ចាប់ផ្ដើមឡើងបន្តិចជាបន្តបន្ទាប់។