ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ខាត់ ចំរើន ប្អូនប្រុសអ្នកនាង ខាត់ សុឃីម បានទទួលមរណភាពហើយនៅព្រឹកនេះ

ភ្នំពេញ៖ លោក ខាត់ ចំរើន តារាកំប្លែង ដែលត្រូវជាប្អូនប្រុសបង្កើតអ្នកនាង ខាត់ សុឃីម បានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងអាយុ ៤០ឆ្នាំ។ 

អ្នកនាង ខាត់ សុឃីម ធ្លាប់បានបញ្ជាក់ថា លោក ខាត់ ចំរើន កន្លងមកធ្លាប់មានជំងឺក្រិនថ្លើម និងខូចក្រលៀនធ្ងន់ធ្ងរ ដោយមុនមួយថ្ងៃដែលលោក ខាត់ ចំរើន បានមរណភាពនោះ អ្នកនាង ខាត់ ចំរើន បានប្រកាសនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា ត្រូវការឈាមចំនួន ៤ប្លោកជាបន្ទាន់ដើម្បីសង្រ្គោះជីវិតប្អូនប្រុស។  

ក្រោយមរណភាពប្អូនប្រុស អ្នកនាង ខាត់ សុឃីម បានប្តូររូប Profile ហ្វេសប៊ុកកាន់ទុក្ខដោយរៀបរាប់ដូច្នេះថា៖ «សូមប្អូនទៅកាន់ឋានសុខ ជាតិក្រោយសូមអោយអាយុវែង ទៅចុះកុំគិតពីប្រពន្ធកូន បងប្អូនមើលថែរហើយ បងជួយអោយកូនៗរបស់ឯងរៀនសូត្រចប់ចុង ចប់ដើម។ ពុកអើយអាចំរើនវាទៅមើលថែពុកហើយ»។

បច្ចុប្បន្នសពលោក ខាត់ ចំរើន ត្រូវបានក្រុមសាច់ញាតិធ្វើបុណ្យនៅផ្សាត្រពាំងព្រាយ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ជិតភ្នំបាសិទ្ធ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក