ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: ពេទ្យកម្ពុជាបញ្ជាក់ថានាយករដ្ឋមន្ត្រីអវិជ្ជមានកូវីដ-១៩ទាំងស្រុង

ភ្នំពេញ៖ លទ្ធផលនៃការធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយពេទ្យកម្ពុជាបញ្ជាក់ថានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។  

បើតាមលិខិតរបស់ក្រុមវេជ្ជបណ្ឌិតថែទាំសុខភាព សម្ដេចតេជោ បានបញ្ជាក់ថា តាមការពិនិត្យសុខភាពប្រចាំថ្ងៃដោយក្រុមវេជ្ជបណ្ឌិតបានសង្កេតឃើញថាសុខភាពរបស់ សម្ដេចតេជោ មានភាពមាំមួន និងពុំមានសញ្ញានៃការវិវត្តនៃជំងឺកូវីដ-១៩ឡើយ។ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលនៃការធ្វើតេស្តរហ័ស និងតេស្ត PCR រកវីរុសកូវីដ-១៩ បានទទួលលទ្ធផលអវិជ្ជមានដូចគ្នា។

នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងបណ្តាញសង្គមនៅល្ងាចថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកានេះថា «មកដល់ពេលនេះមេរោគកូវីដ១៩ត្រូវបានធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ។ គ្រូពេទ្យដែលព្យាបាលខ្ញុំចេញលិខិតបញ្ជាក់ដូចមានភ្ជាប់ជាមួយ»

លោកវេជ្ជបណ្ឌិត ហ៊ុន ចំរើន បានបញ្ជាក់ក្នុងលិខិតនោះថា៖ «ស្របតាមលក្ខណបច្ចេកទេសវេជ្ជសាស្ត្រ និងលក្ខខណ្ឌនៃការបញ្ចប់ការព្យាបាលជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងកម្រិតស្រាលធ្វើការព្យាបាលនៅតាមផ្ទះ និងការចាក់វ៉ាក់សាំងបានពេញលេញ របស់ សម្តេចតជោ ខ្ញុំបាទក្នុងនាមជាក្រុមវេជ្ជបណ្ឌិតប្រចាំការ ថែទាំសុខភាពជូន សម្ដេចតេជោ សូមគោរពធ្វើការបញ្ចប់ការព្យាបាលជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងកម្រិតស្រាលដែលកើតមាន ចំពោះ សម្តេច ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយពុំតម្រូវឱ្យបន្តធ្វើចត្តាឡីស័កក្រោយការ បញ្ចប់ការព្យាបាលឡើយ»។  

បន្ទាប់ពីតេស្តអវិជ្ជាមានកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងនៅក្នុងបណ្ដាញសង្គមថា៖ «ចាប់ពីថ្ងៃអាទិត្យស្អែកនេះនិងពេញមួយសប្តាហ៍ខ្ញុំមានកម្មវិធីពេញទាំងអស់តែច្បាស់ជាមិនហត់ពេកនោះទេ។ សូមអរគុណបងប្អូនជនរួមជាតិដែលបារម្មណ៍និងបានជូនពរដល់រូបខ្ញុំ»។ 

គួរឱ្យដឹងផងដែរថាសម្ដេចតេជោត្រូវបានក្រុមគ្រូពេទ្យនៃប្រទេសឥណ្ឌូនេស៊ីបានរកឃើញថាមានផ្ទុកវិជ្ជមានជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ការរកឃើញនេះហើយធ្វើឱ្យសម្ដេចតេជោ បានសម្រេចមិនចូលរួមកិច្ចប្រជុំG20 និងបានត្រឡប់មកប្រទេសកម្ពុជាវិញភ្លាមៗនៅថ្ងៃដដែល៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក