ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ពេជ ចន្ទមុន្នី កោតសរសើរចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត ដែលបានបណ្តុះបណ្តាលយុវតីចូលរួមសកម្មភាពសង្គម

ភ្នំពេញ៖ អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានបង្ហាញមោទនភាពចំពោះកុមារី និងយុវតីដែលមានឱកាសទទួលបានការបណ្ដុះបណ្ដាលចំណេះដឹង សីលធម៌ និងការចូលរួមកិច្ចការសង្គមទាំងក្នុង និងក្រៅប្រទេស។

លោកស្រី ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត ដែលបានដឹកនាំសកម្មភាពកុមារីយុវតីឲ្យទទួលបានការបណ្ដុះបណ្ដាលចំណេះដឹងជំនាញសីលធម៌សង្គមនិងចូលរួមសកម្មភាពសង្គមជាច្រើននាពេលកន្លងមក។

អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានគាំទ្រ និងលើកលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំសមាគមសាខាខេត្តកំពត បន្តសកម្មភាពបណ្ដុះបណ្ដាល សកម្មភាពសិល្ប: វប្បធម៌ប្រពៃណីទំនៀមទម្លាប់ ការងារបរិស្ថាន និងសកម្មសកម្មភាពសង្គមជាច្រើនទៀតដើម្បីចូលរួមអភិវឌ្ឍន៍កុមារី យុវតីឱ្យកាន់តែសកម្មថែមទៀត។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍បែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកា សមាជិក គាំទ្រសាខាខេត្តកំពត នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកស្រីសហស្ថាបនិក លោកស្រីក្រុមប្រឹក្សាភិបាលសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត និងថ្នាក់ដឹកនាំសមាជិកា សមាជិកគាំទ្រសមាគមជាច្រើនរូបទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក