ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ស្មៀនសង្កាត់តាខ្មៅត្រូវចោទប្រកាន់ពីបទ «ការកេងយកផលប្រយោជន៍ដោយខុសច្បាប់» អាចជាប់ពន្ធនាគារពី ២ ទៅ ៥ឆ្នាំ

កណ្តាល៖ ស្មៀនសង្កាត់តាខ្មៅ លោក សុខ សុផា ត្រូវបានព្រះរាជអាជ្ញាអមខេត្តកណ្តាលចោទប្រកាន់ពីបទ «ការកេងយកផលប្រយោជន៍ដោយខុសច្បាប់» តាមមាត្រា៥៩៧ និងមាត្រា៥៩៨ នៃច្បាប់ក្រមព្រហ្មទណ្ឌ។

ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល លោក ឯក ស៊ុនរស្មី បានបញ្ជាក់ប្រាប់ EAC news ឱ្យដឹងថា ស្មៀនសង្កាត់តាខ្មៅ លោក សុខ សុផា ដែលបានកិបកេងលុយឧបត្ថម្ភសង្គមនោះត្រូវបាន ACU បញ្ជូនទៅតុលាការខេត្តកណ្តាលកាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ឯក ស៊ុនរស្មី បានបញ្ជាក់ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលបានចោទប្រកាន់លោក សុខ សុផា ពីបទ «ការកេងយកផលប្រយោជន៍ដោយខុសច្បាប់» តាមមាត្រា៥៩៧ និងមាត្រា៥៩៨ នៃច្បាប់ក្រមព្រហ្មទណ្ឌ។

យោងតាមច្បាប់ក្រមព្រហ្មទណ្ឌ ត្រង់មាត្រា៥៩៨ បានចែងថា ជនដែលជាអ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតប្រព្រឹត្តអំពើកេងយកផលប្រយោជន៍ដោយខុសច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល។

លោកស្មៀនសង្កាត់តាខ្មៅត្រូវបានអាជ្ញាធរឃាត់ខ្លួននៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ហើយត្រូវបានបញ្ជូនមក ACU នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការមិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចំនួន ៦០លានរៀល។

ការចាប់ខ្លួនលោកស្មៀនសង្កាត់តាខ្មៅនេះ គឺធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីពលរដ្ឋដែលបានប្តឹងថាលោក សុខ សុផា មិនព្រមបើកប្រាក់ឧបត្ថម្ភដល់ជនក្រីក្រ ដោយទុកលុយនោះបម្រើផលប្រយោជន៍របស់ខ្លួនទៅវិញ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក