
ជិះយន្តហោះទៅមើលWorld Cup នៅកាតាលោក Sergio Aguero ត្រូវទ្រាំសង្កត់ចិត្តព្រោះមួយយន្តហោះសុទ្ធតែអ្នកគាំទ្រប្រេស៊ីល
អន្តរជាតិ៖ អតីតខ្សែប្រយុទ្ធឱ្យក្លឹប Manchester City សញ្ជាតិ អាហ្សង់ទីន លោក Sergio Kun Aguero ត្រូវទ្រាំបិទមាត់សង្កត់ចិត្តក្នុងពេលដែលលោកជិះយន្តហោះទៅមើលការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតា ខណៈយន្តហោះដែលលោកជិះគឺភាគច្រើនជាពលរដ្ឋប្រេស៊ីលចេញទៅមើលការប្រកួត World Cup នេះដែរ។
លោក Sergio Kun Aguero បានផុសលើ Twitter របស់លោកនូវវីដេអូខ្លិបមួយដែលអ្នកគាំទ្រជនជាតិប្រេស៊ីលបានច្រៀងចម្រៀងអបអរសាទរដល់ប្រទេសរបស់ពួកគេ។
FIFA World Cup ឆ្នាំ 2022 គឺជាការប្រកួតជើងឯកបាល់ទាត់បុរសដែលប្រកួតប្រជែងដោយក្រុមជម្រើសជាតិជាន់ខ្ពស់នៃសមាគមសមាជិករបស់ FIFA ដែលជាការប្រកួតលើកទី២២ នៃការប្រកួត FIFA World Cup ។ វាត្រូវបានគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសកាតាចាប់ពីថ្ងៃទី២០ ខែវិច្ឆិកាដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២៕