ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បទពិសោធន៍ចង្រៃសង្គម! យុវជន ៣នាក់មានជំនាញឆក់ត្រូវសមត្ថកិច្ចខេត្តកណ្ដាលឃាត់ខ្លួនបាន

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យ ៣នាក់ ក្នុងចំណោមបក្ខពួក ៧នាក់ ដែលឆក់ផ្អើលភ្នំពេញ ខេត្តកណ្ដាល និងកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល ឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបបានសម្រេចកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

មន្ត្រីនគរបាលស្រុកអង្គស្នួលឱ្យដឹងថា យុវជនទាំង៣ ដែលមានអាយុពី១៧ ដល់ ២២ឆ្នាំ បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះជាស្ត្រី២ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩ និង០៥នាទី នៅចំណុចផ្លូវជាតិលេខ៤ មុខទីក្រុងចិនសាមានា ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពដដែលបន្តថា៖ «នៅមុនពេលកើតហេតុជនរងគ្រោះបានចេញពីកន្លែងផ្ញើរសម្ភារៈនៅក្រុមហ៊ុនវីរៈប៊ុនថាំ ផ្សារបែកចាន ស្រុកអង្គស្នួល ដោយបានដាក់កាបូបវាន់នឹងចង្កេះ ហើយជិះម៉ូតូឆ្ពោះទៅផ្ទះនៅឃុំឆក់ឈើនាង ពេលជិះដល់ចំណុចកើតហេតុ ស្រាប់តែបក្ខពួកជនសង្ស័យជិះម៉ូតភិនភាគដូចខាងលើ បានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះ។ បន្ទាប់ពីឆក់កាបូបបានហើយជនសង្ស័យបាននាំគ្នាជិះគេចខ្លួនទៅទិសខាងលិចបាត់អស់ទៅ»។

ក្រោយមកជនរងគ្រោះបានរាយការណ៍ឲ្យសមត្ថកិច្ចរហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍ បានចេញល្បាតតាមបណ្ដោយផ្លូវជាតិលេខ៤ ឃើញជនសង្ស័យកំពុងជិះម៉ូតូដោយមានសកម្មភាពមើលមុខ មើលក្រោយ ដោយសមត្ថកិច្ចមានការសង្ស័យ ក៏ហៅជនសង្ស័យទាំង ៣នាក់ទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំក៏ត្រូវបានពួកគេសារភាពចេញមក។

ឥឡូវនេះសមត្ថកិច្ចកំពុងតាមឃាត់ខ្លួនបក្ខពួក ៤នាក់ទៀតដែលកំពុងរត់គេចខ្លួន។

បើតាមការឱ្យដឹងពីសមត្ថកិច្ច ចំពោះជនសង្ស័យទាំង ៣នាក់ និងបក្ខពួក ធ្លាប់ធ្វើសកម្មភាពឆក់ នៅស្រុកអង្គស្នួល ៣លើក នៅផ្លូវ៤១ ខេត្តកំពង់ស្ពឺ ១លើក និងនៅរាជធានីភ្នំពេញ ជាច្រើនលើក។ ក្នុងនោះជនសង្ស័យឈ្មោះ ប្រាក់ វុត្ថារិទ្ធ ហៅប៉ែត ធ្លាប់ជាប់គុកក្នុងខេត្តកំពត ចំនួន ១ឆ្នាំ ៦ខែ ពាក់ព័ន្ធនឹងហិង្សាដោយចេតនា និងជាប់គុកព្រៃសរយៈពេល ១ឆ្នាំពីបទប្រើប្រាស់សារធាតុញៀនផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក