ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្ករកម្ពុជានាំចេញទៅអន្តរជាតិ ១០ខែឆ្នាំនេះកើនឡើងជិត ១១ភាគរយបើធៀប ១០ខែឆ្នាំមុន

ភ្នំពេញ៖ រយៈពេល ១០ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារក្រៅប្រទេសជិត ៥១ម៉ឺនតោន គឺកើនឡើងចំនួន ១០,៦៧ភាគរយ បើធៀបនឹងរយៈពេល ១០ខែ ឆ្នាំ២០២១ ដែលមានចំនួនជាង ៤៦ម៉ឺនតោន។

តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បរិមាណអង្ករកម្ពុជាដែលនាំចេញទៅទីផ្សារអន្តរជាតិរយៈពេល ១០ខែនេះ គឺកម្ពុជានាំចេញទៅទិសដៅសហភាពអឺរ៉ុបចំនួន ២៣ប្រទេសចំនួនជាង ១៦ម៉ឺនតោន គឺកើនឡើង ៤៣,៤៣ភាគរយ។ ចិនជាប្រទេសដែលនាំចូលអង្ករពីកម្ពុជាច្រើនជាងគេគឺជាង ២៣ម៉ឺនតោន គឺកើនឡើង ១,១៨ភាគរយ។

សម្រាប់នាំចេញទៅទិសដៅអាស៊ានចំនួន ៤ប្រទេស មានបរិមាណសរុបចំនួនជិត ៥ម៉ឺនតោន កើនឡើង ១០,១៩ភាគរយ។ ការនាំចេញទៅ ២៦ប្រទេសទៀតមានបរិមាណសរុបជាង ៦ម៉ឺនតោន គឺថយចុះ-១១,៤៨ភាគរយ។

អង្កររបស់ក្រុមហ៊ុនចំនួន ៥៥ទៀត ក៏បាននាំចេញទៅក្រុមហ៊ុនក្រៅប្រទេសធំៗចំនួន១០ មានបរិមាណជាង ៣៤ម៉ឺនតោន និងក្រុមហ៊ុនចំនួន ៤៥ដទៃទៀតចំនួនជាង ១៦ម៉ឺនតោន។

ប្រភេទអង្ករដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ មានអង្ករក្រអូប (ផ្ការំដួល និងផ្លាម្លិះជាដើម) អង្ករចំហុយ និងអង្ករសគ្រប់ប្រភេទ៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក