អាមេរិក៖ បុគ្គិលក្រុមហ៊ុនបណ្ដាញសង្គម Twitter ជាច្រើននាក់បានផុសលើ Twitter Account របស់ពួកគេដោយមាន hashtag #RIPTwitter និង #GoodByeTwitter ជាការតវ៉ាចុងក្រោយមុននឹងដាក់ពាក្យឈប់ ឬត្រូវលោក Elon Musk បញ្ឈប់។
បុគ្គលិកក្រុមហ៊ុន Twitter ប្រមាណជាង ២ពាន់ ឬជាង ៧៥% នៃបុគ្គលិកក្រុមហ៊ុនទាំងអស់អាចនឹងដាក់ពាក្យឈប់ ឬត្រូវបញ្ឈប់ដោយសារមិនបានតបនឹងសារដែលលោកបានផ្ញើទៅពួកគេថាចង់នៅធ្វើការ ឬចង់ឈប់។
យោងតាម Daily Mail លោក Elon Musk បានផ្ញើអ៊ីមែលទៅកម្មករ ៣ ៧០០នាក់ ដែលនៅសល់របស់គាត់កាលពីថ្ងៃពុធ ហើយផ្តល់ឱ្យពួកគេនូវពេលវេលាកំណត់ម៉ោង ៥ល្ងាចថ្ងៃព្រហស្បតិ៍ ដើម្បីចុចតំណភ្ជាប់ដែលបញ្ជាក់ពីឆន្ទៈរបស់ពួកគេក្នុងការធ្វើការ «ច្រើនម៉ោងក្នុងកម្រិតខ្លាំង ឬចាកចេញពីក្រុមហ៊ុនជាមួយនឹងប្រាក់បំណាច់រយៈពេល ៣ខែ»។
ទោះជាយ៉ាងណាលោក Elon Musk បានសរសេរនៅលើគណនី Twitter របស់លោកថា៖ «មានតែបុគ្គលិកដែលល្អជាងគេប៉ុណ្ណោះដែលនៅតែបន្តធ្វើការ អញ្ចឹងខ្ញុំមិនខ្វល់ឈឺក្បាលហាលថ្ងៃឡើយ»។