អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

លោក គួច ម៉េងលី បកស្រាយជុំវិញរូបថតលោកស្និទ្ធស្នាលជាមួយនារីម្នាក់ដែលបង្ហោះលើហ្វេសប៊ុកកាលពីថ្មីៗនេះ

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានចេញមកបកស្រាយជុំវិញរូបថត ២សន្លឹក ដែលបង្ហាញលោកសិ្នទ្ធស្នាលជាមួយនារីម្នាក់ ក្រោយពីនារីម្នាក់នោះបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុកអមទាំងសរសេរ Caption មិនសមរម្យ។

លោក គួច ម៉េងលី បានចាត់ទុកការបង្ហោះរូបលោកកៀកកើយហាក់ដូចជាគូសង្សារជាមួយនារីនោះគឺនាំឱ្យមហាជនមានការយល់ច្រឡំធំមកលើរូបលោក។

លោកបានសរសេរនៅក្នុងទំព័រគណនីហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកាថា៖ «ខ្ញុំសូមជម្រាបជូនថា ថ្មីៗនេះមានក្មួយស្រីម្នាក់ បានសុំខ្ញុំថតក្នុងកម្មវិធីផ្ទាល់ខ្លួនរបស់ខ្ញុំទុកជាអនុស្សាវរីយ៍ ប៉ុន្តែផ្ទុយទៅវិញគាត់បានយករូបថតនោះមកបង្ហោះនៅលើហ្វេសប៊ុកហើយសរសេរចំណងជើង (caption) មិនសមរម្យ ធ្វើឱ្យមានការយល់ច្រឡំក្នុងចំណោមសាធារណជន»។

លោកបាននិយាយទៅកាន់នារីនោះដូច្នេះថា៖ «ក្មួយស្រី អរគុណច្រើនដែលបានថត ហើយនិងបានផុស។ រូបភាពនេះពិតជាស្អាត ប៉ុន្តែក្មួយមកសុំលោកគ្រូថតទុកជាអនុស្សាវរីយ៍ក្នុងកម្មវិធីក្រុមគ្រួសារមិត្តភ័ក្កិលោកគ្រូទេ ចុះម្ដេចបានជាក្មួយផុសហើយនិយាយអ៊ីចឹងទៅវិញ តិចគេច្រឡំថាក្មួយផ្ដេសផ្ដាសទៅ?»។

រូបថត ២សន្លឹកដែលលោក គួច ម៉េងលី ដាក់ដៃប៉ះខ្នងនារីម្នាក់នោះ បានធ្វើឱ្យមានមតិរិះគន់ជាច្រើន និងសម្តែងការខកចិត្តចំពោះលោក ដែលកន្លងមកមហាជនតែងតែគោរព ស្រឡាញ់ និងផ្តល់តម្លៃឱ្យលោក។ ប៉ុន្តែក៏មានមតិគាំទ្រលោកផងដែរ ដោយយល់ថា នេះជាឯកជនភាពរបស់លោក ខណៈពួកគេគាំទ្រលើការចែករំលែកចំណេះដឹងផ្នែកសុខភាព និងចំណេះដឹងទូទៅផ្សេងៗ។

លោក គួច ម៉េងលី បានទទូចឱ្យអ្នកដែលចែករំលែកបន្ត (Share) និងTroll បែបអវិជ្ជមានមកលើរូបលោក សូមបញ្ឈប់ធ្វើសកម្មភាពនេះជាបន្តទៀត។

លោកបានអំពាវនាវដូច្នេះថា៖ «សូមអស់លោកអ្នកទាំងអស់គ្នា មេត្តាចេះគិតពិចារណាប្រកបដោយវិជ្ជាជីវៈផង។ សូមភ្ញាក់ឡើង! ខ្ញុំក៏ជាបុគ្គលម្នាក់ដូចអ្នកទាំងអស់គ្នាដែរ ដែលអាចមាន ព្រឹត្តិការណ៍ផ្ទាល់ខ្លួន គ្រួសារ និងព្រឹត្តិការណ៍គ្រួសាររីករាយផ្សេងៗ»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក