ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់ឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវកុំបន្ទាបតម្លៃស្រូវពលរដ្ឋ

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានអំពាវនាវដល់ឈ្មួញ និងម្ចាស់រោងម៉ាស៊ីនស្រូវ កុំទម្លាក់តម្លៃស្រូវរបស់ពលរដ្ឋ ខណៈពេលដែលពលរដ្ឋកំពុងប្រមូលផលស្រូវនេះ។

ថ្លែងក្នុងពេលពិនិត្យមើលការប្រមូលផលស្រូវដើមរដូវ និងជួបជាមួយប្រជាកសិករ និងឈ្មួញទិញស្រូវ នៅក្នុងស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៊ុ រាត្រី បានជំរុញណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ទំនាក់ទំនងជាមួយឈ្មួញ ឬរោងម៉ាស៊ីនដើម្បីជួយទិញផលស្រូវកសិករដែលកំពុងប្រមូលផល និងបានអំពាវនាវដល់អាជីរករ ឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់សូមជួយសម្របសម្រួលក្នុងការទិញស្រូវប្រជាកសិករឱ្យបានល្អប្រសើរ ជៀសវាងការទិញបន្ទាប និងទម្លាក់ថ្លៃស្រូវរបស់កសិករ។

លោកក៏បានបញ្ជាដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសូមចូលរួមជួយពិនិត្យ និងសម្របសម្រួលជាមួយឈ្មួញ និងប្រជាកសិករក្នុងដែនសមត្ថកិច្ចរបស់ខ្លួនរកវិធីផ្សេងៗដើម្បីបង្កភាពងាយស្រួលក្នុងទិញ ប្រមូលផ្តុំទិញ និងការដឹកជញ្ជូនផងដែរ។

ក្នុងសប្ដាហ៍នេះមានការផ្ទុះឡើងនៃការតវ៉ាពលរដ្ឋនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យទាក់ទងនឹងតម្លៃស្រូវធ្លាក់ថ្លៃក្នុងរដូវនៃការប្រមូលផលនេះ ដែលធ្វើឱ្យរដ្ឋមន្ត្រីកសិកម្មបញ្ជាមន្ត្រីថ្នាក់ក្រសួង២រូបចុះពិនិត្យករណីនេះផងដែរ។ ក្រោយពិនិត្យ និងដោះស្រាយ ភាគីទាំងក្រសួង ខាងរោងម៉ាស៊ីនបានស្រុះស្រួលគ្នាក្នុងតម្លៃ ១០៤០រៀល ក្នុង១គីឡូក្រាម សម្រាប់ផ្ការំដួលលេខ១ ដែលតម្លៃនេះជាតម្លៃទាបបំផុតនឹងអនុវត្តចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងកសិកម្មបានអះអាងថា ក្រសួងនឹងមិនឱ្យប្រជាកសិករបាត់បង់ផលប្រយោជន៍ដោយគ្មានហេតុផលឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក