ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរខេត្តកោះកុងផ្អាកសំណង់ដែលសង់ចូលសមុទ្រនៅស្រុកស្រែអំបិលដោយសារគ្មានច្បាប់អនុញ្ញាត

កោះកុង៖ អភិបាលរងខេត្តមួយរូប នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីចម្រុះចុះត្រួតពិនិត្យការដ្ឋានសំណង់រឹងមួយកន្លែង នៅភូមិសាស្ត្រ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបុគ្គលពីភ្នំពេញ បានទៅកាប់ព្រៃកោងកាង ចាក់ដីចូលសមុទ្រ និងសង់សំណង់រឹងចូលសមុទ្រ ដោយគ្មានច្បាប់អនុញ្ញាត។

មានលិខិតមួយបង្ហាញថា បុគ្គលជាម្ចាស់សំណង់ចូលសមុទ្រដោយគ្មានច្បាប់នោះ មានឈ្មោះ អ៊ុក វរ៉ា។ បុគ្គលនេះ មិនបង្ហាញមុខពេលថ្នាក់ដឹកនាំខេត្តចុះត្រួតពិនិត្យនោះទេ។ កន្លងមកនេះ បុគ្គលនេះព្យាយាមបង្ហាញលិខិតមួយសន្លឹកដោយយកឈ្មោះអង្គភាពរដ្ឋ ហើយបោះត្រាមេធាវី យកទៅបង្ហាញ ដែលគេចោទជាសំណួរ តើចង់បញ្ជាក់ថាម៉េច? គេរង់ចាំមើលនីតិវិធីបន្តលើ ករណីសង់សំណង់រឹងចូលសមុទ្រនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក