
បិទផ្លូវពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ ចំនួន ១០ថ្ងៃដើម្បីប្រារព្ធពិធីបើក និងបិទការប្រកួតកីឡាជាតិលើកទី៣
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទកំណាត់មហាវិថីឈ្នះឈ្នះចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២១-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីរៀបចំពិធីបើក និងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅថ្ងៃទី២១ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។
ដូច្នេះដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ រដ្ឋបាលរាជធានីភ្នំពេញសូមបិទផ្លូវដោយមិនអនុញ្ញាតឱ្យធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦។ ទាល់តែកម្មវិធីចប់ទើបបើកឱ្យចរាចរជាធម្មតាឡើងវិញ។
រដ្ឋបាលរាជធានីភ្នំពេញសូមការអធ្យស្រ័យពីពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ៕