ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចោរឆក់ ២នាក់ក្នុងចំណោមហ្វូងឆក់ជាង ១០នាក់ត្រូវសមត្ថកិច្ចក្របួចបានចុងក្រោយធ្វើមុខឡេឡឺ

ភ្នំពេញ៖ ចោរឆក់ ២នាក់មានម្នាក់កោរក្បាលដុះសក់រុយៗ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិសែនជ័យក្របួចបាន ២ម៉ោងក្រោយចូលដៃជើងជាមួយជាង ១០នាក់ផ្សេងទៀតធ្វើសកម្មភាពជាហ្វូងឆក់កាបូបអ្នកធ្វើដំណើរម្នាក់នៅព្រឹកម៉ោង៧ ថ្ងៃទី១៨ ខែវិច្ឆិកានេះ នៅចំណុចស្ពានអាកាសចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

យោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា ជនសង្ស័យ ២នាក់នេះស្ថិតក្នុងចំណោមជនសង្ស័យ ១០នាក់ផ្សេងទៀត បានជិះម៉ូតូចេញឆក់ជាហ្វូងមាន ៦ម៉ូតូ ក្នុងនោះមានម៉ូតូម៉ាក SUZUKI NEX ចំនួន ៣ គ្រឿង ម៉ូតូម៉ាកសង់សេ១២៥ ចំនួន ២ គ្រឿង និងម៉ូតូម៉ាក Scoopy I ចំនួន ១ គ្រឿង ដោយម៉ូតូម៉ាក SUZUKI NEX មិនចាំស្លាកលេខ និងមិនស្គាល់ឆ្នាំផលិត ជិះម្នាក់ឯងជាអ្នកឆក់កាបូបស្ពាយនោះ។

សម្ភារៈបាត់បង់មាន ខ្សែដៃមាសចំនួន ១ខ្សែ ជញ្ជៀនមាស ១វង្ស ក្រវិលផ្លាកទីន ចំនួន ១គូរ និងប្រាក់រៀលចំនួន ៦០ម៉ឺនរៀល។

ក្រោយកើតហេតុក៍មានប្រជាជនធ្វើដំណើរតាមដងផ្លូវ ថតបានស្លាកលេខម៉ូតូម៉ាក សង់សេ១២៥ចំនួន ២គ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 1JT-8029 និងភ្នំពេញ 1II-4208 រួចរាយការណ៍មកសមត្ថកិច្ច។ នៅម៉ោងប្រហែល ៩ និង ១០នាទី (ក្រោយកើតហេតុរយៈពេល ប្រហែល ២ម៉ោង) ក្រុមការងាររបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដែលទទួលបទបញ្ជាពីថ្នាក់លើឲ្យស្រាវជ្រាវ និងល្បាតក៍ប្រទះឃើញម៉ូតូដែលមានភិនភាគខាងលើក៍ដេញ ឃាត់ខ្លួនបានចំនួន ២នាក់តែម្ដង។

ក្រោយសាកសួរ ជនសង្ស័យទាំង ២នាក់នោះបានសារភាពថាពួកគេ និងបក្ខពួកប្រហែល ១០នាក់ទៀតពិតជាបានធ្វើសកម្មភាព ឆក់កាបូបពីស្ត្រីម្នាក់នោះមែន រួចយកគ្រឿងអលង្ការទាំងនោះទៅលក់នៅផ្សារពោចិនតុង បានប្រាក់ចំនួន ១៣០០ដុល្លារ ចែកគ្នាបានម្នាក់ចំនួន ១០០ដុល្លារ។

បច្ចុប្បន្នការិយាល័យកំពុងបន្តស្វែងរកបក្ខពួកបន្ថែម និងបន្តនីតិវិធីដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក