ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បេសកជនពិសេសប្រធានអាស៊ានលោក ប្រាក់ សុខុន ស្វាគមន៍ការដោះលែងទោសទ្រង់ទ្រាយធំនៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ បេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសំដែងការស្វាគមន៍ចំពោះការដោះលែងអ្នកទោសទ្រង់ទ្រាយធំនាពេលថ្មីៗនេះ ដោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា។ លោកចាត់ទុកការដោះលែងទ្រង់ទ្រាយធំនេះជា កាយវិកាដ៏សំខាន់ក្នុងទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ចាប់ផ្តើមដំណើរការសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ប្រាក់ សុខុន បានលើកឡើងថានេះគឺជាសញ្ញាបង្ហាញពីសុឆន្ទៈក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន និងជាការវិវត្តវិជ្ជមាន ស្របតាមស្មារតី និងបំណងប្រាថ្នានៃកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុច ដែលសំរេចក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

លោកថា៖ «ក្នុងបំណងបន្តកិច្ចប្រឹងប្រែងដែលបានធ្វើតាំងតែពីដើមអាណតិ្តជាប្រធានអាស៊ានរបស់កម្ពុជា សំដៅជួយឲ្យមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាព និងមាគ៌ាប្រជាធិបតេយ្យឡើងវិញ បេសកជនពិសេសនឹងធ្វើដំណើរទស្សនកិច្ចលើកទី៣ ដូចបានគ្រោងទុកកន្លងមក នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយសង្ឃឹមថានឹងអាចសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀតលើអាទិភាពចំនួន៣ នៃកិច្ចព្រមព្រៀងជាឯកឆន្ទ ៥ចំណុច គឺការបញ្ចប់អំពើហិង្សា ការសម្របសម្រួលការចែកជំនួយមនុស្សធម៌ និងការកសាងជំនឿ និងទំនុកចិត្ត សម្រាប់កិច្ចសន្ទនាសន្តិភាពប្រកបដោយបរិយាប័ន្ន»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី១៧ ខែវិច្ឆិកាថា មេដឹកនាំយោធាមីយ៉ាន់ម៉ាបានផ្តល់ការលើកលែងទោសដល់លោក Sean Turnell សេដ្ឋវិទូអូស្ត្រាលី និងជាអតីតទីប្រឹក្សាប្រជាធិបតេយ្យលោកស្រី Aung San Suu Kyi និងអ្នកទោសជិត ៦ពាន់នាក់ផ្សេងទៀត ដើម្បីប្រារព្ធពិធីបុណ្យជាតិ។

អតីតបេសកជនអង់គ្លេស Vicky Bowman និងស្វាមីគឺស្ថិតក្នុងចំណោមអ្នកដែលត្រូវដោះលែង រួមជាមួយនឹងពលរដ្ឋអាមេរិក Kyaw Htay Oo និងផលិតករភាពយន្តជប៉ុន Toru Kubota ក៏ត្រូវដោះលែងផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក