ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមាគមរោចក្រកាត់ដេរ GMAC ត្រូវបានប្ដូរឈ្មោះថ្មី

ភ្នំពេញ៖ សមាគមរោងចក្រត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានប្តូរថ្មីទៅជា «សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា» ហៅកាត់ថា TAFTAC ដែលការផ្លាស់ប្តូរឈ្មោះនេះ ដើម្បីជួយពង្រីកវិសាលភាពរបស់សមាគម និងបង្ហាញពីគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មវិស័យកាត់ដេរ និងវិស័យឧស្សាហកម្មជាទូទៅ សំដៅទាក់ទាញបន្ថែមនូវសកម្មភាពផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដែលជាមូលដ្ឋានថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទៅថ្ងៃអនាគត។

ពិធីប្ដូរឈ្មោះនេះក៏ត្រូវបានផ្ដល់កិត្តិយសដោយអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេទ័ពជើងគោកលោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត ផងដែរ។

ថ្លែងក្នុងពិធីនេះលោក ហ៊ុន ម៉ាណែត បានអរគុណចំពោះការចូលរួមសមាគមនេះជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមិនត្រឹមតែផ្ដល់ការងារជូនពលរដ្ឋខ្មែរនោះទេ ថែមទាំងចូលរួមក្នុងកិច្ចការសង្គមទាំងការគាំទ្រក្នុងវិបត្តិកូវីដ-១៩ និងការចូលរួមជួយដោះមីន។

លោកថា៖ «សូមកោតសរសើរចំពោះ GMAC ឬ TAFTAC ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបានចូលរួមក្នុងកិច្ចការសង្គមនានាប្រកបដោយបេះដូង និងស្មារតីសប្បុរសធម៌ខ្ពស់»។

គិតត្រឹមខែតុលា ឆ្នាំ២០២២ ចំនួនរោងចក្រកាត់ដេរដែលចុះបញ្ជីមានចំនួន ១ ៣១៣រោងចក្រ ដែលបានផ្តល់ការងារដល់កម្មករ-និយោជិតចំនួន ៩០១ ៦២៩នាក់។ ដោយសារសមិទ្ធផលពីវិស័យកាត់ដេរទាំងអស់នេះហើយ ទើបយើងអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ និងបានកាត់បន្ថយភាពក្រីក្រក្នុងអត្រាដ៏ច្រើនមួយផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក