ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រីប្រទានកាក់មាសអនុស្សាវរីយ៍ខួប១០០ឆ្នាំ ទិវាប្រសូត្រព្រះនរោត្តម សីហនុ ដល់លោក ហ៊ុន ម៉ានី

ភ្នំពេញ៖ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានប្រាសប្រទាននូវកាក់មាសអនុស្សាវរីយ៍ ខួប១០០ឆ្នាំ ទិវាប្រសូត និងខួប១០ឆ្នាំ ទិវាយាងចូលទិវង្គតរបស់ព្រះករុណា សម្ដេច ព្រះបរមរតនកោដ្ឋ ដល់លោក ហ៊ុន ម៉ានី។

លោក ហ៊ុន ម៉ានី បានសរសេរនៅលើហ្វេសបុកផេករបស់លោកដោយអមជាមួយនឹងរូបកាក់មាសនោះផងដែរដោយបានគោរពថ្លែងអំណរយ៉ាងខ្ពង់ខ្ពស់ជូនចំពោះព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ចំពោះការប្រោសព្រះរាជទាននូវកាក់មាសនេះ។

សមាជិកសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី កាលពីថ្ងៃ៣១ ខែតុលា បានចូលរួមជាមួយព្រះញាតិវង្សានុវង្សនិងជួយរៀបចំពិធីខួបទី១០០ព្រះវស្សា នៃថ្ងៃប្រសូត្រ ព្រះបរមរតនកោដ្ឋ នៅរូបសំណាក់ព្រះអង្គជិតវិមានឯករាជ្យ។

គួរឱ្យដឹងផងដែរថា សម្ដេចព្រះនរោត្តម សីហនុ ប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាបុត្រនៃនៃព្រះបាទ នរោត្តម សុរាម្រិត និងព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក