ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្រោះតែដេញតាមចាប់ចោរប្លន់ម៉ូតូ និងទូរសព្ទពីយុវតីម្នាក់ អ្នកដឹកជញូនម្នាក់ត្រូវចោរបាញ់ត្រូវជើង

ភ្នំពេញ៖ ក្រោយពីមានក្រុមចោរចំនួន ២នាក់បានធ្វើសកម្មភាពប្លន់ម៉ូតូ និងទូរសព្ទពីយុវតីម្នាក់ដោយមិនបានសម្រេច កាលពីយប់ម៉ោង៣ទាបភ្លឺថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមអ្នកដឹកជញ្ជូនក៏បាននាំគ្នាដេញតាមចាប់ចោរ តែក្នុងចំណោមនោះគឺមានអ្នកដឹកជញ្ជូនម្នាក់ត្រូវបានចោរយកកាំភ្លើងខ្យល់បាញ់ធ្លុះចូលក្នុងឆ្អឹងជង្គង់ជើង។

យុវតីជាជនរងគ្រោះបានបញ្ជាក់ថា នៅមុនពេលកើតឡើង រូបនាងបានជិះម៉ូតូម៉ាក Scoopy ពីពោធិ៍ចិនតុងមកសួនអ៊ីដេនហ្គាដេន ដើម្បីមកទទួលមិត្តភក្តិចេញពីធ្វើការ។ ប៉ុន្តែខណៈពេលមកដល់គោលដៅ ក៏មានជនសង្ស័យ ២នាក់បានជិះម៉ូតូមកក្បែរជនរងគ្រោះ រួចធ្វើសកម្មភាពប្លន់ម៉ូតូ។ ជនរងគ្រោះក៏ភ័យពេកក៏រត់ចេញពីម៉ូតូ ក្រុមចោរបានព្យាយាមបញ្ឆេះម៉ូតូ តែដោយសារម៉ូតូជនរងគ្រោះប្រើ Smart Key មិនអាចបញ្ឆេះបានងាយៗ ទើបក្រុមចោរសម្លុតយកទូរសព្ទជនរងគ្រោះវិញ ប៉ុន្តែជនរងគ្រោះក៏ប្រកែកមិនព្រមឱ្យ និងស្រែកថាចោរៗ ទើបជនសង្ស័យជិះម៉ូតូរត់គេចវិញ។

លុះក្រោយមកមានក្រុមអ្នកដឹកជញ្ជូនជាច្រើននាក់បានជិះម៉ូតូដេញតាមចាប់ចោរ ២នាក់នោះ ដោយក្នុងចំណោមនោះមានអ្នកដឹកជញ្ជូន ១នាក់ត្រូវបានក្រុមចោរបាញ់កាំភ្លើងខ្យល់ត្រូវចំជង្គង់ចំនួន ២គ្រាប់។ ភ្លាមៗជនរងគ្រោះក៏ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ បន្ទាប់មកក្រុមអ្នកដឹកជញ្ជូនទាំងនោះក៏បន្តដេញតាមចាប់ជនសង្ស័យរហូតដល់ផ្លូវកែងបត់ទៅផ្លូវ២០០៤ ជនសង្ស័យក៏បានព្យាយាមយកកាំភ្លើងបាញ់តាមផ្លូវរហូតដល់អាចគេចខ្លួនបានសម្រេច។

ទោះបីជនរងគ្រោះដែលជាម្ចាស់ម៉ូតូ និងទូរសព្ទ មិនមែនការបាត់បង់ទ្រព្យសម្បត្តិ ហើយជនរងគ្រោះដែលត្រូវគ្រាប់កំាភ្លើងខ្យល់មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត ប៉ុន្តែជនរងគ្រោះបានដាក់ពាក្យបណ្តឹងដើម្បីឱ្យសមត្ថកិច្ចតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក