ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គការហ្វារពន្លឺសិល្បៈបំបែកឯកទគ្គកម្មពិភពលោកដោយសម្តែងសៀកដែលមានរយៈពេលយូរជាងគេ

ភ្នំពេញ៖ អង្គការហ្វារពន្លឺសិល្បៈ បានបំបែកឯកទគ្គកម្មពិភពលោក Guinness World Records តាមរយៈការសម្តែងសៀកដែលមានរយៈពេល ២៤ម៉ោង ១០នាទី និង៣០វិនាទី ដោយមិនមានការឈប់សម្រាក ដែលជាការសម្តែងសៀកដ៏យូរជាងគេលើពិភពលោក ត្រូវបានសម្តែងកាលពីថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ដោយមានសិល្បករចូលរួមសម្តែងប្រហែល ៩០នាក់។

ក្រសួងអប់រំ យុវជន និងកីឡា ចាត់ទុកថានេះភាពជោគជ័យជាទីមោទននេះបានទទួលបន្ទាប់ពី Guinness World Records បានបញ្ចប់នូវការវាយតម្លៃយ៉ាងជោគជ័យក្នុងរយៈពេលមួយឆ្នាំទៅលើភស្ថុតាងជាឯកសារដែលមានចំនួន ១៣១ទំព័រ និង២៥វីដេអូ។

សូមជម្រាបថា អង្គការហ្វារពន្លឺសិល្បៈ ជាអង្គការមួយស្ថិតនៅខេត្តបាត់ដំបង ដោយបានដំណើរការកម្មវិធីបណ្តុះបណ្តាលសិល្បៈដោយឥតគិតថ្លៃដល់ប្រជាជនកម្ពុជាក្រីក្រតាំងពីឆ្នាំ១៩៩៤។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិល្បករសៀកត្រូវបានអញ្ជើញឱ្យទៅសម្តែងនៅបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក