ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីអូស្ត្រាលីអរគុណសម្ដេចតេជោក្រោយពីសាស្ត្រាចារ្យជាតិអូស្ត្រាលីម្នាក់ត្រូវយោធាមីយ៉ាន់ម៉ាដោះលែង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albenese បានថ្លែងអំណរគុណដល់ប្រធានអាស៊ានឆ្នាំ២០២២ និងសមាជិកអាស៊ានទាំងអស់ដែលបានជំរុញ និងធ្វើឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដោះលែងសាស្ដ្រាចារ្យជនជាតិអូស្ត្រាលីលោក Turnell ឱ្យមានសេរីភាពវិញ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅទីក្រុងបាងកកកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Anthony Albenese បានថ្លែងថា៖ «ខ្ញុំចង់អរគុណមិត្តភ័ក្រអាស៊ានរបស់យើងជាពិសេសនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ដែលជាប្រធានអាស៊ាន និងមិត្តរបស់យើងជាសមាជិកអាស៊ានផ្សេងទៀតដែលបានដែលបានរួមគ្នាក្នុងការជំរុញឱ្យមានការដោះលែងសាស្ត្រាចារ្យ Turnell»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី១៧ ខែវិច្ឆិកាថា មេដឹកនាំយោធាមីយ៉ាន់ម៉ាបានផ្តល់ការលើកលែងទោសដល់លោក Sean Turnell សេដ្ឋវិទូអូស្ត្រាលី និងជាអតីតទីប្រឹក្សាប្រជាធិបតេយ្យលោកស្រី Aung San Suu Kyi និងអ្នកទោសជិត ៦ពាន់នាក់ផ្សេងទៀត ដើម្បីប្រារព្ធពិធីបុណ្យជាតិ។

អតីតបេសកជនអង់គ្លេស Vicky Bowman និងស្វាមីគឺស្ថិតក្នុងចំណោមអ្នកដែលត្រូវដោះលែង រួមជាមួយនឹងពលរដ្ឋអាមេរិក Kyaw Htay Oo និងផលិតករភាពយន្តជប៉ុន Toru Kubota ក៏ត្រូវដោះលែងផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក