វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ក្រសួងព្រះបរមរាជវាំងនឹងបើកឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាឡើងវិញចាប់ពីខែឆ្នូ

ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង នឹងបើកដំណើរការឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិចូលទស្សនាឡើងវិញ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២តទៅ។ នេះបើតាមលិខិតរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងដែលផ្ញើជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ចុះនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមរំលឹកថា ក្រសួងព្រះបរមរាជវាំង ត្រូវបានផ្អាកទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដោយកាលនោះរាជរដ្ឋាភិបាលក៏បានបិទ KTV ក្លឹបកម្សាន្តនានា រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេសផងដែរ។ បច្ចុប្បន្នជំងឺកូវីដ-១៩ នៅកម្ពុជាស្ថិតក្នុងស្ថានភាពល្អប្រសើរដែលជំរុញឱ្យវិស័យនានា និងអាជីវកម្មផ្សេងៗបើកដំណើរការឡើងវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក