វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ចៅសម្ដេចតេជោ ២នាក់កាត់ទៅរកសម្ដេចត្រង់លេងកីឡាបាល់ទាត់និងបាល់ទះ

ភ្នំពេញ៖ ថ្ងៃទី៣ នៃការធ្វើចត្តាឡីស័ក្កនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវវីដេអូនៃការលេងកីឡារបស់ចៅ ២នាក់របស់សម្ដេចដែលកំពុងប្រកួតនៅប្រទេសវៀតណាម។

សម្ដេចតេជោបានបង្ហោះវីដេអូនៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះជាមួយនឹងសំណេរថា៖ «ចៅកាត់មករកជីតា លេងបាល់ទាត់ បាល់ទះតាំងពីក្មេង។ ចៅសាល ចៅណាក់ ២នាក់បងប្អូនស្ថិតក្នុងក្រុមរបស់សាលាអាមេរិកកំពុងប្រកួតនៅវៀតណាម។ សូមមើលចៅសាលវាយបាល់ចេញ»។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានបុត្រា បុត្រី ចំនួន ៥នាក់ និងមានចៅបង្កើតចំនួន ២២នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក