ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្តីចាក់សម្លាប់ប្រពន្ធព្រោះតែសុំលុយ ៣ម៉ឺនរៀលមិនឱ្យនៅស្រុកកោះធំ

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មានករណីប្តីប្រពន្ធមួយគូឈ្លោះទាស់ទែងពាក្យសម្តីគ្នា ពីព្រោះតែជនសង្ស័យជាប្តីសុំលុយប្រពន្ធ ៣ម៉ឺនរៀលមិនឱ្យ រហូតឈានដល់ប្តីចាក់សម្លាប់ប្រពន្ធស្លាប់ក្នុងថ្លុកឈាម។ ហេតុការណ៍នេះបានកើតឡើងនៅភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។

ក្រោយចាក់សម្លាប់ប្រពន្ធរួច ជនសង្ស័យក៏បានរត់គេច ហើយក៏ព្យាយាមសម្លាប់ខ្លួនឯងតាមក្រោយដោយរត់ចូលរថយន្ត ប៉ុន្តែមិនស្លាប់ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានសម្រេច។

ស្នងការរងនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់នោះជាជនជាតិខ្មែរអាយុ ១៦ឆ្នាំ មានមុខរបរជាកសិករនៅភូមិឃុំស្រុកកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាប្តីជាជនជាតិខ្មែរឥស្លាមអាយុ ២១ឆ្នាំ។

យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ប្តីប្រពន្ធមួយគូនេះបានរៀបការ ១ឆ្នាំមុន ដោយពួកគេបានមករកការងារធ្វើនៅភ្នំពេញ ធ្វើការបានតែប៉ុន្មានខែ ជនរងគ្រោះជាប្រពន្ធក៏មានផ្ទៃពោះ ប៉ុន្តែរលូតកូន ទើបជនរងគ្រោះវិលត្រឡប់ទៅស្រុកវិញ (ស្រុកកោះធំ) ដោយឡែកជនសង្ស័យជាប្តីនៅបន្តធ្វើការនៅភ្នំពេញ។ ជនសង្ស័យតែងត្រឡប់ទៅលេងផ្ទះវិញជារៀងរាល់ថ្ងៃចុងសប្តាហ៍។

ជាក់ស្តែងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យបាននិយាយទូរសព្ទជាមួយភរិយា ដោយសុំលុយភរិយាចំនួន ៣ម៉ឺនរៀលដើម្បីឱ្យថ្លៃផ្ទះជួល ប៉ុន្តែជនរងគ្រោះមិនព្រមឱ្យ ព្រមទាំងសុំលែងលះគ្នាផងដែរ។

លុះដល់វេលាម៉ោង២ ថ្ងៃទី១៥ ខែវិច្ឆិកា ជនសង្ស័យបានធ្វើដំណើរមកស្រុកវិញ ដោយអំឡុងធ្វើដំណើរនោះជនសង្ស័យបានចុះទិញកាំបិត ១ដើមតម្លៃ ២ម៉ឺន៥ពាន់រៀល នៅភូមិព្រែកប៉ិ ឃុំកោះធំ (ខ) ស្រុកកោះធំ ដើម្បីប៉ងចាក់សម្លាប់ប្រពន្ធ និងសម្លាប់ខ្លួនឯងតាមក្រោយពេលទៅដល់ផ្ទះវិញ។

តាមប្រភពដដែល រហូតដល់វេលាម៉ោង ៤រសៀល ជនសង្ស័យបានមកដល់ផ្ទះភរិយា ប៉ុន្តែរូបគេមិនទាន់ចូលក្នុងផ្ទះនោះទេ ដោយពួនខាងក្រោយផ្ទះដោយសៀតកាំបិតជាប់ចង្កេះ។ លុះដល់ម៉ោង ៧យប់ ជនសង្ស័យក៏បានចូលទៅលត់ជង្គង់សុំអង្វរឪពុកក្មេកសុំត្រូវគ្នាជាមួយភរិយា ដោយក្នុងនោះជនរងគ្រោះបាននិយាយថា មិនចាច់មកអង្វរទេ គឺរូបនាងអស់ចិត្តហើយ។

បន្ទាប់មកជនសង្ស័យក៏បានដើរទៅជក់បារីនៅចំការក្រោយផ្ទះ គ្រានោះជនរងគ្រោះបានខលហៅជនរងគ្រោះឱ្យត្រឡប់មកផ្ទះសម្រាកមួយយប់ ចាំត្រឡប់ទៅភ្នំពេញវិញ។ គ្រានោះជនសង្ស័យបានមកអង្គុយនៅក្រោយខ្នងជនរងគ្រោះ ហើយចាប់ផ្តើមយកកាំបិតចាក់ទៅលើជនរងគ្រោះចំកញ្ចឹងកខាងក្រោយបណ្តាលឱ្យស្លាប់ភ្លាមៗ។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចដោយហែលឆ្លងទន្លេ តែជ្រុះកាំបិតចូលក្នុងទន្លេ។ ពេលដែលឆ្លងដល់ត្រើយ ជនសង្ស័យក៏បានរត់ចូលឡានដើម្បីបញ្ចប់ជីវិត ប៉ុន្តែមិនស្លាប់ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ។

គូសបញ្ជាក់ថា ខណៈជនសង្ស័យកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខាងសមត្ថកិច្ចនឹងនៅតែបន្តកសាងសំណុំរឿងបញ្ជូនទៅដោះស្រាយតាមនីតិវិធីច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក