ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សញ្ញាអាសន្ននៃគ្រោះទឹកជំនន់នៅម៉ាឡេស៊ី ខណៈប្រទេសនេះជិតចូលដល់ថ្ងៃបោះឆ្នោត

គូឡាឡាំពួរ៖ យោងតាមភ្នាក់ងារគ្រោះមហន្តរាយម៉ាឡេស៊ីឱ្យដឹងថា រដ្ឋមួយចំនួននៃប្រទេសនេះអាចប្រឈមនឹងគ្រោះទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងមូសុង ខណៈការបោះឆ្នោតឆ្នោតកាន់តែខិតជិតចូលមកដល់។

តាមការព្រៀងទុករដ្ឋសហព័ន្ធនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះនឹងរៀបចំការបោះឆ្នោតនៅថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ខាងមុខ។

រដ្ឋ Selangor, Negeri Sembilan, Melaka និងភាគខាងលិចនៃ Johor ស្ថិតក្នុងចំណោមរដ្ឋដែលគួរតែទប់ទល់នឹងអាកាសធាតុដែលមានភ្លៀងធ្លាក់ នេះបើយោងតាមអគ្គនាយកនៃនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី លោក Lim Ze Hui។

អាជ្ញាធរឧតុនិយមម៉ាឡេស៊ីបាននិយាយថា ភ្លៀងធ្លាក់ជាទៀងទាត់ក៏ត្រូវបានគេរំពឹងថានឹងបន្តពេញមួយថ្ងៃនៅក្នុងរដ្ឋ Kelantan និង Terengganu ។

លោក Lim បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bernama ថា៖ «សម្រាប់រដ្ឋភាគខាងជើង អាកាសធាតុត្រូវបានរំពឹងថានឹងល្អនៅពេលព្រឹក ខណៈព្យុះផ្គររន្ទះនឹងបោកបក់ស្ទើរតែគ្រប់រដ្ឋនៅពេលល្ងាច។ វាគ្រាន់តែជាព្យុះផ្គររន្ទះធម្មតា ហើយគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ»។

ការព្រមាននេះធ្វើឡើងបន្ទាប់ពីស្រុកមួយចំនួនក្នុងទីក្រុង Selangor បានឃើញទឹកជំនន់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅក្នុងជ្រលង Klang ។

នាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះរបស់ Selangor បាននិយាយថា ខ្លួនបានទទួលការហៅសង្គ្រោះបន្ទាន់ពីតំបន់រងផលប៉ះពាល់ប្រហែល២៧ រួមមាន Sepang, Hulu Langat និង Petaling ។ ការបាក់ដីក៏បានកើតឡើងក្នុងក្រុង Kajang ដែលទាក់ទងនឹងផ្ទះរាបស្មើពីរជាន់។

ជាមួយគ្នានេះដែរនាយករដ្ឋមន្ត្រី Ismail Sabri Yaakob កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ទីភ្នាក់ងារពាក់ព័ន្ធគ្រោះមហន្តរាយ និងសន្តិសុខទាំងអស់ ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ និងស្រុក ត្រូវបានបញ្ជាឱ្យមានការប្រុងប្រយ័ត្នចំពោះខ្យល់មូសុង និងទឹកជំនន់ភ្លាមៗ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក