ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

ក្នុងរយៈពេល៩ខែ ប.ស.ស ចុះបញ្ជីសហគ្រាសឯកជនកើនឡើងជាង១៦៥%

ភ្នំពេញ៖ របាយការណ៍របស់បេឡាជាតិសន្ដិសុខសង្គមឱ្យដឹងថា ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២២នេះ ប.ស.ស. បានចុះបញ្ជីការជាមួយសហគ្រាស គ្រឹះស្ថាន វិស័យឯកជនចំនួន ២ ១៧៧សហគ្រាស ដែលចំនួននេះមានការកើនឡើងខ្ពស់ដល់ទៅ ១៦៥.១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ជាមួយគ្នានឹងកំណើននៃសហគ្រាសដែលបានចុះបញ្ជីចំនួនសមាជិក ប.ស.ស ក៏បានកើនចំនួន ២២៩ ៦៥៥នាក់បន្ថែមដែលកើនជាង ៤៥១ភាគរយ។

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី១៥ អាណត្តិទី១ នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. លោក អ៊ុក សមវិទ្យា បានឱ្យដឹងថាការកើនឡើងនេះស្របគ្នាទៅនឹងការដាក់ឱ្យប្រើប្រាស់របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនបានដាក់ឱ្យដំណើរការកាលពីពេលថ្មីកន្លងទៅនេះ។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ នេះ សហគ្រាស គ្រឹស្ថាន វិស័យឯកជន ដែលបានចុះបញ្ជិកាមក ប.ស.ស. មានចំនួន ១៣ ៣៥៥សហគ្រាស ដែលមានសមាជិកសរុប ១ ៤៦៦ ៧២៥នាក់។ ដោយឡែកសម្រាប់វិស័យសាធារណៈ ផ្នែកហានិភ័យការងារមានចំនួន ៣៥ស្ថាប័ន និងផ្នែកថែទាំសុខភាព មានចំនួន ៣៩ស្ថាប័ន ដែលមានក្នុងប្រព័ន្ធ ប.ស.ស.។

ក្រៅពីនេះបើតាមរបាយការណ៍ក្នុងឆ្នាំ២០២២ ស្ថានភាពសុខភាពរបស់កម្មករនិយោជិតមានលក្ខណៈល្អប្រសើរធ្វើអោយការផ្ដល់តាវកាលិកផ្នែកថែទាំសុខភាពមានការថយចុះ ប៉ុន្ដែចំពោះផ្នែកហានិភ័យការងារ ការផ្ដល់តាវកាលិកមានការកើនឡើង ៤៧.១៦% បើធៀបទៅនឹងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២១។

ចំណែកការផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលជូនកម្មករនិយោជិតជាស្រ្ដីសម្រាលកូនរយៈពេល ៩ខែ កន្លងទៅនេះ មានស្រ្ដីសម្រាលកូនសរុប ៣៩ ៥២១នាក់ មានការថយចុះ ១៩.៦០% និងកូនចំនួន ៣៩ ៧៩១នាក់ មានការថយចុះ ១៩.៦៣% បើធៀបទៅនឹងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២១ កន្លងទៅ។

រដ្ឋមន្ត្រីក្រសួងការងារលោកលោក អ៊ិត សំហេង បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែង សហការរបស់សមាជិកទាំងអស់នៃប.ស.ស ដែលបានអនុវត្តការងារសម្រេចបានលទ្ធផលការងាររយៈពេល៩ខែ ប្រកបដោយភាពល្អប្រសើរ ច្បាស់លាស់ និងតម្លាភាព។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី១៥ អាណត្តិទី១ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ក៏បានពិភាក្សាលើ ២របៀបវារៈ រួមមាន សេចក្ដីព្រាងរបាយការណ៍លទ្ធផលការងារសម្រេចបាន៩ខែ របស់បេឡាជាតិសន្តិសុខសង្គម និងពិនិត្យសម្រេចលើសំណើសុំចុះកិច្ចព្រមព្រាងរបស់ធនាគារដៃគូ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក