ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក កែវ រ៉េមី ដឹកនាំកិច្ចប្រជុំអាយឆាបានដោយជោគជ័យ

សៀមរាប៖ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានបញ្ចប់កិច្ចប្រជុំរបស់ខ្លួនហើយថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយបានពិនិត្យបច្ចុប្បន្នភាពលើការវិវឌ្ឍថ្មីៗពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន និងការងារសំខាន់មួយចំនួនទៀតទាក់ទងនឹងទិសដៅ៥ឆ្នាំរបស់អាស៊ាន។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៧ ខែវិច្ឆិកា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំបានធ្វើបច្ចុប្បន្នភាពទៅលើការវិវឌ្ឍថ្មីៗ ពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សក្នុងតំបន់អាស៊ានដូចជា៖ ការបង្កើតច្បាប់ បទប្បញត្តិ និងគំនិតផ្តួចផ្តើមថ្មីៗ ហើយតំណាងអាយឆា-ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន បានចែករំលែកទស្សនផ្សេងៗស្តីពីបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួមរបស់អាស៊ាន។ កិច្ចប្រជុំនេះក៏បានពិភាក្សាទៅលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធី/សកម្មភាពអាទិភាពរបស់អាយឆា ឆ្នាំ២០២២ ដែលពាក់ព័ន្ធនឹងសិទ្ធិកុមារ សិទ្ធិជនមានពិការភាព សិទ្ធិមនុស្ស និងបរិស្ថាន ធុរកិច្ចនិងសិទ្ធិមនុស្ស និងការជួញដូរមនុស្សជាដើម។

បន្ថែមលើនេះ ក៏មានការពិភាក្សាទៅលើការអនុវត្តក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃផែនការការងារ៥ឆ្នាំ របស់អាយឆា ២០២១-២០២៥ វិធាននៃនីតិវិធីសម្រាប់មូលនិធិអាយឆា រួមទាំងគោលការណ៍ណែនាំស្តីពីទំនាក់ទំនងខាងក្រៅរបស់អាយឆា។ កិច្ចប្រជុំបានធ្វើការកត់សម្គាល់លើការធ្វើបច្ចុប្បន្នភាពរបស់លេខាធិការដ្ឋានអាស៊ាន អំពីចំនួនបណ្ដឹងដែលបានដាក់មកអាយឆា ក្នុងឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំនេះអាយឆា បានរៀបចំកិច្ចជំនួបជាមួយអង្គការសហប្រជាជាតិ ដើម្បីស្វែងរកមធ្យោបាយក្នុងការបង្កើនការចូលរួមជាមួយគ្នារវាងអាយឆា និងអង្គការសហប្រជាជាតិលើវិស័យសិទ្ធិមនុស្ស ហើយក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគតស្របតាមក្របខណ្ឌផែនការការងារប្រាំឆ្នាំរបស់អាយឆា ២០២១-២០២៥ និងកម្មវិធី/សកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០២៣។

មុននឹងបិទបញ្ចប់កិច្ចប្រជុំមានការរៀបចំពិធីផ្ទេរតួនាទីជាប្រធានអាយឆា ពីអាយឆា-កម្ពុជា ទៅឱ្យអាយឆា-ឥណ្ឌូនេស៊ី។ លោក កែវ រ៉េមី បានថ្លែងអំណរគុណដល់ក្រុមការងារអាយឆាទាំងអស់ និងលេខាធិការដ្ឋានអាស៊ាន ដែលបានចូលរួម និងសហការយ៉ាងល្អជាមួយអាយឆា-កម្ពុជា ក្នុងនាមជាប្រធានអាយឆាឆ្នាំ២០២២ ដែលធ្វើឱ្យអាយឆាស ម្រេចបានលទ្ធផល និងសមិទ្ធផលគួរជាទីមោទនពេញមួយឆ្នាំនេះ។

លោក កែវ រ៉េមី ក៏បានបង្ហាញនូវសុទិដ្ឋិនិយម និងសេចក្តីរំពឹងយ៉ាងមុតមាំថា អាយឆា-ឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានអាយឆាឆ្នាំ២០២៣ នឹងបន្តដឹកនាំបេសកកម្មសិទ្ធិមនុស្សនេះ ឱ្យសម្រេចបានលទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជនអាស៊ានទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

ជាចុងក្រោយ តំណាងប្រទេសអាស៊ានទាំងអស់ប្រចាំអាយឆា និងលេខាធិការដ្ឋានអាស៊ាន បានសម្តែងនូវការកោតសរសើរ និងសាទរចំពោះអាយឆា-កម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំ និងកម្មវិធីផ្សេងៗក្នុងឆ្នាំ២០២២នេះ បានយ៉ាងល្អប្រសើរ ជាមួយនឹងលទ្ធផលគួរជាទីពេញចិត្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក