ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ស៊ី ជីនពីង ខឹងហើយ! ខណៈនាយករដ្ឋមន្ត្រីកាណាដាទម្លាយទៅកាន់អ្នកកាសែតពីទំនាក់ទំនងជាមួយចិន

បាលី៖ លោក ស៊ី ជីនពីង បានស្តីបន្ទោសនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau យ៉ាងខ្លាំង បន្ទាប់ពីលោក Justin បានចែករំលែកព័ត៌មានលម្អិតនៃកិច្ចប្រជុំដោយបង្ហាញពីទំនាក់ទំនងដែលគ្មានភាពកក់ក្ដៅរវាងមេដឹកនាំទាំងពីរ។

នៅក្នុងវីដេអូឃ្លីបដែលថតដោយប្រព័ន្ធផ្សព្វផ្សាយនៅឯកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី លោក Xi មានការខកចិត្ត និងបានទាញនាយករដ្ឋមន្ត្រីកាណាដាមកក្រៅហើយនិយាយថា វា «មិនសមរម្យ» ដែលបានចែករំលែកព័ត៌មានលម្អិតអំពីការសន្ទនារវាងមេដឹកនាំទាំងពីរជាមួយប្រព័ន្ធផ្សព្វផ្សាយ។ លោក ស៊ី ថាលោក Trudeau ខ្វះ «ភាពស្មោះត្រង់»។

លោក Xi បាននិយាយទៅកាន់ Trudeau តាមរយៈអ្នកបកប្រែថា៖ «អ្វីគ្រប់យ៉ាងដែលយើងពិភាក្សាត្រូវបានបែកធ្លាយលើក្រដាស វាមិនសមរម្យទេ។ […] ហើយនោះមិនមែនជារបៀបដែលការសន្ទនាត្រូវបានធ្វើនោះទេ»

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីចិនលោក Trudeau បានប្រាប់អ្នកយកព័ត៌មានថាក្នុងជំនួបនោះលោកបានលើកឡើងពីក្ដីបារម្ភពីការដែលសង្ស័យថាចិនបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកាណាដា ចាប់តាំងពីមានការបោះឆ្នោតក្នុងឆ្នាំ២០១៩។

ការខឹងសម្បាររបស់លោក Xi កាលពីថ្ងៃពុធ គឺជារឿងដ៏កម្រមួយជាមួយនឹងការបង្ហាញជាសាធារណៈដែលបានប្រាប់ទៅកាណាដាឱ្យមានការប្រុងប្រយ័ត្ន។

ជាការឆ្លើយតប លោក Trudeau បាននិយាយថា នៅក្នុងប្រទេសកាណាដាដោយជឿជាក់លើការសន្ទនាដោយសេរី បើកចំហ និងស្មោះត្រង់។

លោកថា៖ «យើងនឹងបន្តស្វែងរកការងាររួមគ្នាប្រកបដោយការស្ថាបនា ប៉ុន្តែនឹងមានរឿងដែលយើងនឹងមិនយល់ស្រប»

ដោយកាយវិការដោយដៃរបស់គាត់ លោក Xi បានប្រាប់ Trudeau ថាការសន្ទនាបន្ទាប់ត្រូវតែ «បង្កើតលក្ខខណ្ឌជាមុនសិន»។ អ្នកទាំងពីរបានបញ្ចប់ការសន្ទនារបស់ពួកគេដោយចាប់ដៃគ្នារួចដើរចេញពីទិសដៅផ្ទុយគ្នា ដោយនាយករដ្ឋមន្ត្រីកាណាដាមើលទៅត្រូវបានលោក ស៊ី ប្រដៅពីរបៀបនៃការធ្វើកិច្ចការទូត៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក