៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

ចង់ជួបតារាចម្រៀង ឆាយ វីរៈយុទ្ធ កុំភ្លេចមកភោជនីយដ្ឋានស័ក្តិរ៉ា-Sakkara Pub ស្អែកនេះ

ភ្នំពេញ៖ បើចង់ជួបតារាចម្រៀងដ៏ល្បី គឺលោក ឆាយ វីរៈយុទ្ធ កុំភ្លេចអញ្ជើញមកភោជនីយដ្ឋានស័ក្តិរ៉ា-Sakkara Pub ដែលស្ថិតនៅផ្ទះលេខ #50 ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ស័ក្តិរ៉ា-Sakkara Pub គឺភោជនីយដ្ឋានបែបយុវវ័យដែលទើបតែបង្កើតថ្មី ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជន ជាពិសេសគឺយុវវ័យសម័យថ្មី តាមរយៈភាពច្នៃប្រឌិតនៃការតុបតែងលម្អហាង គួបផ្សំនឹងម្ហូបអាហារដែលមានតម្លៃសមរម្យផងដែរ។

តាមរយៈការបើកសាកល្បងកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ស័ក្តិរ៉ា-Sakkara Pub បានទាក់ទាញយុវវ័យជាច្រើនចូលមកពិសាអាហារនិងជួបជុំគ្នា ក្រោមបរិយាកាសរីករាយ ពន្លឺស្រទន់បណ្ដែតខ្លួនតាមតន្ត្រីដែលកំពុងលេងលើឆាកយ៉ាងរណ្ដំផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក