ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

«ផ្ការំដួល» ជាប់ជាអង្ករល្អដាច់គេលំដាប់ពិភពលោកក្នុងការប្រកួត World Best Rice 2022 នៅថៃ

ភ្នំពេញ៖ អង្ករកម្ពុជាពូជ «ផ្ការំដួល» ជាប់ពានរង្វាន់ World Best Rice 2022 ជាអង្ករល្អដាច់គេលំដាប់ពិភពលោក នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវអង្ករពិភពលោកដែលធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរសារអបអរសាទរចំពោះអង្ករកម្ពុជាពូជផ្ការំដួលដែលជាប់លំដាប់លេខ១ ជាអង្ករល្អដាច់គេលើពិភពលោក។

លោករៀបរាប់ទាំងមានមោទនភាពដូច្នេះថា៖ «អបអរសាទរយ៉ាងក្លៀវក្លា ចំពោះអង្ករកម្ពុជាពូជ "ផ្ការំដួល" ដែលទទួលបានជ័យលាភីលេខ១ ក្នុងថ្ងៃនេះ សម្រាប់ឆ្នាំ២០២២ ជាអង្ករល្អដាច់គេលំដាប់ថ្នាក់ពិភពលោក នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក នៅខេត្តភូកេត ប្រទេសថៃ។ នេះគឺជាលើកទី៥ ហើយដែលអង្ករកម្ពុជាបានទទួលជ័យលាភីនេះ និងនាំមកនូវមោទនភាពសម្រាប់កម្ពុជា»។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន បានថ្លែងអំណរគុណដល់ដល់ក្រុមការងារសហព័ន្ឋស្រូវអង្ករ កសិករ សមាជិក រោងម៉ាស៊ីនកិនស្រូវ សហគមន៍កសិកម្ម ក្រសួងកសិកម្ម ក្រសួងពាណិជកម្ម ដែលផ្តល់គំាទ្រផលិតអង្ករល្អដាច់គេ ដើម្បីចួលរួមប្រកួត និងនាំពានមកកម្ពុជា។

កម្ពុជាទទួលបានពានរង្វាន់ World Best Rice 2022 នៅថ្ងៃនេះ គាប់ជួននឹងក្រសួងកសិកម្មកំពុងតែដោះស្រាយបញ្ហាលើតម្លៃស្រូវធ្លាក់ចុះនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

តាមរយៈការចាត់ឱ្យមន្ត្រីក្រសួងកសិកម្មចុះទៅដោះស្រាយបញ្ហាស្រូវនៅថ្ងៃទី១៦ ខែវិច្ឆិកា លោកឧកញ៉ា ភូ ពុយ ជាម្ចាស់រោងកិនស្រូវ បានសន្យា និងធានាតម្លៃស្រូវផ្ការំដួលមិនឱ្យក្រោម ៩០០០បាតក្នុងមួយតោន ឬ ១លាន ៤ម៉ឺន ៤ពាន់រៀល ហើយក្នុងមួយគីឡូក្រាមមិនឱ្យក្រោម ៩បាត ឬ ១០៤០រៀល៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក