ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេច ស ខេង៖ ការផ្លាស់ប្តូរ លោក ជាវ តាយ ពីអភិបាលខេត្តពោធិ៍សាត់ ទៅរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មិនមែនដោយសារលោកមានកំហុសនោះទេ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានអះអាងថា ការដែលសម្តេច (ស ខេង) ស្នើទៅសម្តេចតេជោ ឱ្យផ្លាស់ប្តូរតំណែងលោក ជាវ តាយ ពីអភិបាលខេត្តពោធិ៍សាត់ ទៅបម្រើការនៅក្រសួងមហាផ្ទៃវិញ គឺមិនមែនថាលោក ជាវ តាយ មានកំហុសនោះទេ។

សម្តេចក្រឡាហោមបានឆ្លើយតបសំណួរអ្នកសារព័ត៌មានសួរបន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកទី៥ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) នាព្រឹកថ្ងៃទី១៧ ខែវិចិ្ឆកាថា ការប្រកាសផ្ទេរតំណែង និងតែងតាំង គ្រោងធ្វើឡើងនៅដើមសប្តាហ៍ក្រោយនេះ ប្រសិនគ្មានការប្រែប្រួល ក្រោយពីទទួលបានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១៦ ខែវិច្ឆិកា។

សម្តេចក្រឡាហោម បានថ្លែងថា៖ «ឯកឧត្តម ជាវ តាយ អត់មានកំហុសអីទេ ប៉ុន្តែគាត់ត្រូវការពេលវេលា ដើម្បីនឹងសម្រាកព្យាបាល ខ្លួនគាត់និងក្រុមគ្រួសារគាត់ចង់បានអ៊ីចឹង ហើយយើងក៏គោរពទៅតាមសំណើរសំណូមពររបស់គាត់»

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានស្នើសុំគោលការណ៍ពីសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ឱ្យតែងតាំងលោក ខូយ រីដា អភិបាលរងខេត្តបាត់ដំបង ទៅជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ វិញដោយស្នើតែងតាំងលោក ជាវ តាយ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ។ សំណើនេះត្រូវបានសម្តេចតេជោឯកភាពនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

សំណើតែងតាំងមុខដំណែងរបស់លោក ខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ ដែលតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញនេះ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពការដឹកនាំ និងប្រសិទ្ធភាពការងាររដ្ឋបាលខេត្តពោធិ៍សាត់ ដោយផ្អែកលើការពិនិត្យ វាយតម្លៃលក្ខណសម្បត្តិ សមត្ថភាព និងបទពិសោធការងាររបស់មន្ត្រីរាជការនាពេលកម្លងមក។

សូមរំលឹកថា លោក ជាវ តាយ កាលពីមុនជាអតីតអភិបាលខេត្តកំពត តែលោកក៏ត្រូវបានព្រះមហាក្សត្រផ្លាស់ប្តូរមុខតំណែងអភិបាលគ្នាជាមួយលោក ម៉ៅ ធនិន ដោយលោក ជាវ តាយ ជាអភិបាលខេត្តពោធិ៍សាត់ ហើយលោក ម៉ៅ ធនិន ជាអភិបាលខេត្តកំពតវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក