ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ម្ចាស់តោអរគុណសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាត ឱ្យយកតោមកចិញ្ចឹមវិញ

ភ្នំពេញ: នៅថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១ ម្ចាស់តោដែលមានគណនីហ្វេសប៊ុកឈ្មោះ «Qi Xiao» បានបង្ហាញនូវភាពសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចឱ្យតោមកខ្លួនចិញ្ចឹមវិញ។

លោក Qi Xiao បានរៀបរាប់ក្នុង Facebook របស់ខ្លួនថា «ជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ ហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែរ និងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ ដែលបានជួយ និងគាំទ្រដល់ ហុីម៉ា (ឈ្មោះតោ) របស់យើងខ្ញុំ ធ្វើឱ្យខ្ញុំបាទរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្តៅ។ ជាចុងក្រោយសុំជូនពរឱ្យកម្ពុជា និងចិនជាមិត្តដែកថែបជារៀងរហូត»។

ជាមួយការអរគុណនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានតបលើទំព័រហ្វេសប៊ុកទៅវិញផងដែរថា នេះជាករណីពិសេសដោយសារម្ចាស់តោបានចិញ្ចឹមវាតាំងពីតូចមក ប្រៀបដូចជាសមាជិកគ្រួសារទៅហើយទើបអនុញ្ញាតឱ្យយកទៅចិញ្ចឹមឡើងវិញ។

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីសម្រេចឱ្យបុរសជនជាតិចិនអាចយកសត្វតោរបស់ខ្លួនមកចិញ្ចឹមនៅផ្ទះវិញបាន បន្ទាប់ពីសមត្ថកិច្ចដកហូតកន្លងមកសម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចឱ្យតោទៅជនជាតិចិននេះវិញ បន្ទាប់ពីមន្ត្រីរដ្ឋបាលព្រៃឈើដកហូតកាលពីចុងខែមិថុនា។

ជាមួយការអនុញ្ញាតឱ្យជនជាតិចិនយកតោត្រឡប់ទៅចិញ្ចឹមវិញនេះ សម្តេចតេជោ បានណែនាំឱ្យម្ចាស់ធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។

សម្តេចតេជោ ហ៊ុន សែន ក៏បានបានអរគុណជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានផ្តល់យោបល់ និងអាណិតដល់សត្វតោ។

ជាមួយការអនុញ្ញាតឱ្យយកតោត្រឡប់ទៅចិញ្ចឹមវិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថាក្នុងករណីមានការផាកពិន័យប្រាក់ ក៏ត្រូវប្រគល់ជូនទៅវិញផងដែរ។

សូមបញ្ជាក់ថា សត្វមួយក្បាលនេះត្រូវបានអាជ្ញាធរចម្រុះនៃខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន ចុះទៅដកហូតពីជនជាតិចិនកាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅហើយយកទៅដាក់នៅសួនសត្វភ្នំតាម៉ៅ។

សត្វតោឈ្មោលមួយក្បាលមានទម្ងន់ជាង៧០គីឡូក្រាម ត្រូវបានបុរសជនជាតិចិន ចិញ្ចឹមតាំងពីតូចរហូតដល់ពេលនេះមានអាយុប្រមាណ ១ឆ្នាំកន្លះហើយ។ ក្នុងមួយថ្ងៃតោនេះបរិភោគសាច់ឆៅប្រមាណ ៦គីឡូក្រាម។

ការចិញ្ចឹមរយៈពេលមួយឆ្នាំកន្លងមកនេះ ធ្វើឱ្យជនជាតិ និងសត្វតោនេះមានមនោសញ្ចេតនានឹងគ្នាយ៉ាងជ្រាលជ្រៅ។ ក្រោយពេលដកហូតទៅដាក់នៅសួនសត្វភ្នំតាម៉ៅ តោនេះអត់ស៊ីចំណីព្រោះតែការនឹករលឹកម្ចាស់។ ម្ចាស់ក្រោយពេលឮតោអត់ស៊ីចំណីក៏បានចុះទៅមើលតោដល់សួនសត្វនោះថែមទៀតផង។

ដោយរំជួលចិត្តចំពោះមនោសញ្ចេតនារវាងតោ និងម្ចាស់នេះធ្វើឱ្យអ្នកលេងបណ្តាញសង្គម ស្នើសុំឱ្យមានការអនុគ្រោះ និងអនុញ្ញាតឱ្យម្ចាស់តោបានយកតោនេះមកចិញ្ចឹញឡើងវិញ។

ក្រោយពេលសម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យតោនេះទៅម្ចាស់ចិញ្ចឹមឡើងវិញ ក៏នាំឱ្យមានការពេញចិត្តនិងសាទរយ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក