ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ACU ស្នើពលរដ្ឋដែលមានបណ្ណសមធម៌ក្នុងសង្កាត់តាខ្មៅដែលមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភឱ្យរាយការណ៍មកខ្លួន

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានលើកទឹកចិត្តដល់សាធារណៈជនដែលរស់នៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានបណ្ណសមធម៌ ហើយមិនទាន់ទទួលប្រាក់ឧបត្ថម្ភ ឱ្យផ្ដល់ព័ត៌មានមកខ្លួនជាបន្ទាន់។ ការជំរុញនេះគឺបន្ទាប់ពីនគរបាលបានបញ្ជូនស្មៀនសង្កាត់តាខ្មៅម្នាក់ទៅឱ្យអង្គភាពនេះស៊ើបអង្កេតបន្ត។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយ ACU បានបញ្ជាក់ថាស្មៀនសង្កាត់តាខ្មៅ លោក សុខ សុផា អាយុ ៤៥ឆ្នាំ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បញ្ជូនមកអង្គភាព ពាក់ព័ន្ធនឹងការមិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

គួរឱ្យដឹងផងដែរថាស្មៀនសង្កាត់តាខ្មៅ លោក សុខ សុផា ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសួរចម្លើយកាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា បន្ទាប់ពីក្រសួងសង្គមកិច្ចរកឃើញពីភាពមិនប្រក្រតីនៃការបើកប្រាក់ជូនជនក្រីក្រក្នុងសង្កាត់តាខ្មៅពាក់ព័ន្ធនឹងលុយជាង ៦០លានរៀល។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមូលនិធិជាតិជំនួយសង្គមលោក ឈួរ សុបញ្ញា បានឱ្យ EAC News ដឹងថាពិតជាមានករណីឃាត់ខ្លួនស្មៀនសង្កាត់តាខ្មៅ លោក សុខ សុផា ពិតប្រាកដមែន តែលោកថាករណីនេះកំពុងក្នុងដំណាក់កាលស៊ើបអង្កេតបន្ថែមមិនទាន់អាចជម្រាបព័ត៌មានលំអិតនៅឡើយទេ។

លោកបានឱ្យដឹងថាការដែលអាចឈានដល់ការឃាត់ខ្លួននេះគឺដោយសារមានបណ្ដឹងពីប្រជាពលរដ្ឋ ស្របពេលដែល ប្រព័ន្ធត្រួតពិនិត្យការផ្ទេរសាច់ប្រាក់បង្ហាញថាមានភាពមិនប្រក្រត្រីនៅសង្កាត់តាខ្មៅនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក