
លោក ខូយ រីដា ត្រូវបានសម្តេចក្រឡាហោមស្នើសម្តេចតេជោឱ្យតែងតាំងជាអភិបាលខេត្តពោធិ៍សាត់ជំនួសលោក ជាវ តាយ
ពោធិ៍សាត់៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានស្នើសុំគោលការណ៍ពីសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ឱ្យតែងតាំងលោក ខូយ រីដា អភិបាលរងខេត្តបាត់ដំបង ទៅជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ វិញដោយស្នើតែងតាំងលោក ជាវ តាយ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ។ សំណើនេះត្រូវបានសម្តេចតេជោឯកភាពនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។
សំណើតែងតាំងមុខដំណែងរបស់លោក ខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ ដែលតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញនេះ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពការដឹកនាំ និងប្រសិទ្ធភាពការងាររដ្ឋបាលខេត្តពោធិ៍សាត់ ដោយផ្អែកលើការពិនិត្យ វាយតម្លៃលក្ខណសម្បត្តិ សមត្ថភាព និងបទពិសោធការងាររបស់មន្ត្រីរាជការនាពេលកម្លងមក។
សូមរំលឹកថា លោក ជាវ តាយ កាលពីមុនជាអតីតអភិបាលខេត្តកំពត តែលោកក៏ត្រូវបានព្រះមហាក្សត្រផ្លាស់ប្តូរមុខតំណែងអភិបាលគ្នាជាមួយលោក ម៉ៅ ធនិន ដោយលោក ជាវ តាយ ជាអភិបាលខេត្តពោធិ៍សាត់ ហើយលោក ម៉ៅ ធនិន ជាអភិបាលខេត្តកំពតវិញ៕