ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ អនុញ្ញាតិឱ្យម្ចាស់យកតោទៅចិញ្ចឹមវិញក្នុងលក្ខខណ្ឌធ្វើទ្រុងឱ្យបានត្រឹមត្រូវ

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម និងយល់ព្រមអនុញ្ញាតឱ្យម្ចាស់សត្វតោយកទៅចិញ្ចឹមវិញក្នុងលក្ខខណ្ឌដែលម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាពទាំងសមាជិកគ្រួសារនិងអ្នកជិតខាង។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបង្ហោះនៅលើហ្វេសប៊ុកនៅពីយប់ថ្ងៃអាទិត្យ ៤ ខែកក្កដា ឆ្នាំ២០២១នេះ និងបានបញ្ជាក់ក្នុង Comment ថា «បើសិនមានផាកពិន័យត្រូវជូនត្រឡប់ទៅវិញ» ។

សត្វតោមួយក្បាលត្រូវបានរក្សាទុកជាសត្វចិញ្ចឹមដោយជនជាតិចិនម្នាក់ នៅសង្កាត់ បឹងកេងកង ១ រាជធានីភ្នំពេញ។ សត្វតោនោះត្រូវបានគេនាំទៅកន្លែងដែលមានសុវត្ថិភាពនៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅកាលពីសប្តាហ៍មុន។ ករណីសត្វតោនោះ ត្រូវបានការចាប់អារម្មណ៍យ៉ាងច្រើននៅលើបណ្តាញសង្គមកាលពីចុងសប្តាហ៍មុន។

ស្ថិតក្នុងផ្ទះកែងនៃផ្លូវលេខ ៣៩៨ សត្វតោនោះត្រូវបានគេមើលឃើញ និងបានរាយការណ៍ជាលើកដំបូងកាលពីជាង ៣ ខែមុន។

អ្នករស់នៅក្នុងសង្កាត់បឹងកេងកង ១ ឈ្មោះ Brandon Roberts បានប្រាប់ EAC News ថាគាត់បានឃើញសត្វតោពីរលើក នៅពេលគាត់បណ្តើរសត្វឆ្កែរបស់គាត់។ គាត់មិនមានរូបភាពសត្វតោនោះទេ ដោយសារគាត់មិនបានកាន់ទូរស័ព្ទពេលនោះ ប៉ុន្តែគាត់ Post អំពីសត្វតោនៅលើហ្វេសប៊ុក។

ហេតុការណ៍នេះក៏ត្រូវបានគេរាយការណ៍ទៅអង្គការ Wildlife Alliance ដែលបានបញ្ជាក់ថា ពួកគេបានដឹងអំពីសត្វតោ ហើយកំពុងធ្វើការជាមួយដៃគូរបស់ពួកគេដើម្បីយកសត្វតោនោះ។

អង្គការ Wildlife Alliance បាននិយាយថាសត្វតោមានអាយុប្រហែល ១៨ខែ ហើយស្ថិតក្នុងសភាពទន់ខ្សោយ មានទំងន់ត្រឹមតែ ៧០ គីឡូក្រាម ហើយចង្កូមរបស់វាត្រូវបានគេកាច់យកចេញ។ អតីតម្ចាស់តោ ត្រូវបានពិន័យជាប្រាក់ចំនួន ៣០,០០០ ដុល្លារពីបទរក្សាសត្វដែលជិតផុតពូជជាសត្វចិញ្ចឹម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក