ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មេដឹកនាំពិភពលោកដែលចូលរួមកិច្ចប្រជុំអាស៊ានមិនមាននរណាម្នាក់ឆ្លងកូវីដ-១៩ នោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាសម្ដេចមានសេចក្ដីសប្បាយចិត្តដោយសារតែមេដឹកនាំពិភពលោកនានាដែលមកចូលរួមកិច្ចប្រជុំអាស៊ាននៅកម្ពុជាកាលពីសប្ដាហ៍មុន ពុំមាននណារម្នាក់ឆ្លងជំងឺកូវីដ-១៩ នោះទេ ជាពិសេសគឺលោកប្រធានាធិបតី ចូ បៃដិន ដែលក្នុងកិច្ចប្រជុំមានភាពស្និតស្នាល និងកៀកនឹងសម្ដេចបំផុត។

ក្នុងសារសំឡេងពិសេសនាយប់ថ្ងៃទី១៦ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ពុំមានអ្នកណាម្នាក់បានឆ្លងកូវីដចេញពីកម្ពុជានោះទេ។ ដូច្នេះអាចបញ្ជាក់បានថាកម្ពុជាបានទទួលភ្ញៀវដោយសុវត្ថិភាព ទាំងសន្ដិសុខ ទាំងបញ្ហាទាក់ទងជាមួយនឹងជំងឺឆ្លង ក៏ដូចជាបរិយាកាសដទៃទៀតដែលផ្ដល់នូវអំណោយផលសម្រាប់ព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យនៅក្នុងការប្រជុំអាស៊ាន និងការប្រជុំពាក់ព័ន្ធ»។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានគ្រូពេទ្យប្រទេសឥណ្ឌូនេស៊ីរកឃើញថាមានផ្ទុកជំងឺកូវីដ-១៩ បន្ទាប់ពីសម្ដេចបានទៅដល់កោះបាលី ដើម្បីត្រៀមប្រជុំ G20 នៅទីនោះ។ ក្រោយរកឃើញ សម្ដេចបានដឹកនាំប្រតិភូត្រលប់មកកម្ពុជានៅថ្ងៃទី១៥ ខែវិច្ឆិកា។

ត្រង់ចំណុចនេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាមូលហេតុដែលតម្រូវឱ្យប្រតិភូទាំងអស់ត្រូវត្រលប់វិញព្រោះការប្រជុំនេះមិនអនុញ្ញាតឱ្យសម្ដេចតេជោចាត់តាំងតំណាងនោះទេ គឺចាំបាច់ត្រូវតែជាសម្ដេចតេជោជាអ្នកចូលរួមប្រជុំ ហើយកិច្ចប្រជុំ APEC នៅបាងកកប្រទេសថៃក៏ដូចគ្នាដែរ។

ពេលនេះសម្ដេចតេជោ ហ៊ុន សែន បានសម្រាកព្យាបាលជំងឺនៅផ្ទះរបស់សម្ដេចនាក្រុងតាខ្មៅ ខេត្តកណ្ដាល ក្នុងស្ថានភាពនឹងនរ និងសុខភាពល្អ ពុំមានរោគសញ្ញាណាមួយនោះទេ ខណៈសម្ដេចត្រូវធ្វើការពីផ្ទះដើម្បីពិនិត្យលើកិច្ចការប្រទេសជាតិទូទៅ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក