ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាឈ្នះបានមេដាយសំរឹទ្ធក្នុងការប្រកួតព័ត៌មានវិទ្យាសកលសម្រាប់ជនមានពិការភាព ឆ្នាំ២០២២

សេអ៊ូល៖ យុវជនកម្ពុជាបានឈ្នះមេដាយសំរឹទ្ធក្នុងការប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព ដែលរៀបចំនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

យុវជនមានពិការភាព ស៊ឹម សៀងហាយ អាយុ ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៩ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បានបន្តប្រកួតយកឈ្នះយុវជនពិការក្នុងស្រុក និងយុវជនពីប្រទេស ១៦ទៀត តាំងពីខែសីហា ឆ្នាំ២០២២ មករហូតដល់វគ្គផ្ដាច់ព្រ័តនៅថ្ងៃទី១៦ ខែវិច្ឆិកានេះ។

យុវជន ស៊ឹម សៀងហាយ បានឈ្នះមេដាយសំរឹទ្ធ លើការប្រកួតផ្ដាច់ព្រ័ត្រវិញ្ញាសារ eTool_Excel Challenge គេបានបង្ហាញអារម្មណ៍សោកស្ដាយដែលមិនបានមេដាយមាស តែក៏ពេញចិត្តដែរក្រោយពីទទួលបានជ័យជម្នះនេះ។

ការប្រឡងផ្តាច់ព្រ័ត្រមាន ៦វិញ្ញាសារដូចជា៖ eTool (Powerpoint), eTool (Excel), eLifeMap, វិញ្ញាសារទាំង៣ នេះមានចំណាត់ថ្នាក់ ៣ប្រភេទ Best (1st), Excellence (2nd), Good (3rd) ដែលក្នុងចំណាត់ថ្នាក់នីមួយៗ នៃវិញ្ញាសារនេះមានយុវជនទទួលជ័យលាភី ៤នាក់ ដោយមានប្រភេទពិការភាពផ្សេងៗគ្នា (កាយសម្បទា ខ្សោយការស្តាប់ ខ្សោយគំហើញ និងខ្សោយសតិបញ្ញា)។

ចំណែកវិញ្ញាសារ eContents, eCreative_Smart Car, eCreative_IoT ក្នុងនោះមាន ៣ប្រភេទ Best (1st), Excellence (2nd), Good (3rd) ចំណាត់ថ្នាក់នីមួយៗ នៃវិញ្ញាសារនេះមានយុវជនទទួលជ័យលាភី ១នាក់។

សម្រាប់មេដាយធំជាងគេប្រចាំកម្មវិធី Global IT Leader បានទៅកញ្ញា Varinporn Thongjamnong មកពីប្រទេសថៃ។ រង្វាន់ពិសេស (Special Award) មានពីរប្រភេទ Contribution Award បានទៅ Chaperone ២រូប និង Good Promotion Award បានទៅ ១ video Promotion ដែលល្អជាងគេ សរុបមេដាយទាំងអស់មាន ៥០មេដាយ ដែលកម្មវិធីនេះធ្វើទាំង Offline សម្រាប់យុវជនទៅក្នុងសាធារណរដ្ឋកូរ៉េ និង Online សម្រាប់យុវជននៅក្រៅសាធារណរដ្ឋកូរ៉េ ដែលក្នុងនោះមានយុវជន ១៨០០នាក់ មកពី ១៦ប្រទេស (តំបន់អាស៊ីប៉ាស៊ីហ្វិករួមមាន បង់ក្លាដែស កម្ពុជា ចិន អេចូពីរ ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េ ឡាវម៉ាឡេស៊ី ម៉ុងហ្គោលី ណេប៉ាល់ ប៉ាគីស្តង់ ហ្វីលីពីន ថៃឡង់ អារ៉ាប់អីមីរ៉ាត និងវៀតណាម)។

ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាសកលសម្រាប់យុវជនមានពិការភាព (GITC) គឺជាគម្រោងមួយដើម្បីពង្រឹងសមត្ថភាព ICT របស់យុវជនពិការ បង្កើតមូលដ្ឋានគ្រឹះសម្រាប់វឌ្ឍនភាពសង្គម និងលើកកម្ពស់ការយល់ដឹងអំពីលទ្ធភាពប្រើប្រាស់ឌីជីថលសម្រាប់យុវជនមានពិការភាព។

នៅឆ្នាំ២០២៣ ខាងមុខកម្មវិធីនេះនឹងត្រូវមានគម្រោងធ្វើនៅសហព័ន្ធអារ៉ាប់រួម (United Arab Emirates) និងអភិវឌ្ឍទៅជាការប្រកួតប្រជែងប្រកបដោយនិរន្តរភាពជាងមុន ដោយការពង្រឹងភាពជឿជាក់នៃការប្រកួតប្រជែងដ៏ល្បីជាអន្តរជាតិ និងឯករាជ្យភាពនៃប្រទេសដែលចូលរួម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក