ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក កែវ រ៉េមី ប្រធានអាយឆាជួបតំណាង UN ពិភាក្សាលើការត្រៀមសម្រាប់កិច្ចប្រជុំពិសេសលើកទី២ របស់អាយឆា

សៀមរាប៖ ប្រធានអាយឆាឆ្នាំ២០២២ និងជាប្រធានគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានទទួលជួបជាមួយនឹងតំណាងប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Cynthia Veliko កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងជំនួបនេះភាគីទាំងពីរបានពិភាក្សាពីការត្រៀមលក្ខណៈក្នុងកិច្ចជំនួបរវាងអាយឆា និងអង្គការសហប្រជាជាតិ ក្នុងឱកាសនៃកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់អាយឆា។

កិច្ចជំនួបរវាងអាយឆា និងអង្គការសហប្រជាជាតិ បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៨ ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាយឆា និងអង្គការសហប្រជាជាតិ សំដៅធ្វើការការពារនិងលើកកម្ពស់សិទ្ធិមនុស្សក្នុងតំបន់អាស៊ាន។

កិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន (អាយឆា) និងកិច្ចប្រជុំពាក់ព័ន្ធក្នុងទម្រង់នៃកិច្ចប្រជុំដោយផ្ទាល់ដែលនឹងរៀបចំប្រារព្ធធ្វើឡើងនៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៩ ខ វិច្ឆិកា ឆ្នាំ២០២២។ កិច្ចប្រជុំនេះដឹកនាំដោយរដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានអាយឆាឆ្នាំ២០២២ លោក កែវ រ៉េមី ដោយមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ានទាំងអស់ប្រចាំអោយឆា និងលេខាធិការដ្ឋានអាស៊ានផងដែរ។

កិច្ចប្រជុំពិសេសលើកទី២ ប្រចាំឆ្នាំ២០២២ របស់អាយឆានេះ នឹងធ្វើការពិនិត្យ ពិភាក្សា លើឯកសារ ទស្សនាទាននៃសកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០១៩-២០២២ បច្ចុប្បន្នភាពនៃសកម្មភាព អាទិភាពរបស់អាយឆាពីឆ្នាំ២០១៤-២០២២ របាយការណ៍សកម្មភាពនានាដែលបានអនុវត្តរួចហើយ វឌ្ឍនភាពនៃកម្មវិធីនានាដែលមិនទាន់បានអនុវត្ត និងឯកសារសំខាន់ៗមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំពិសេសលើកទី២ របស់អាយឆាឆ្នាំ២០២២ លោក កែវ រ៉េមី ក៏ដឹកនាំគណៈប្រតិភូអាយឆាក្នុងកិច្ចប្រជុំដាច់ដោយឡែករវាងអាយឆា និងអង្គការសហប្រជាជាតិ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីពិភាក្សាពីកិច្ចសហ ប្រតិបត្តិការរបស់អាយឆា និងអង្គការសហប្រជាជាតិ ក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ាន។

នៅចុងបញ្ចប់នៃកិច្ចប្រជុំពិសេសលើកទី២ របស់អាយឆាឆ្នាំ២០២២នេះ នឹងមានពិធី ប្រគល់តួនាទីជាប្រធានអាយឆាឆ្នាំ២០២៣ ជូនទៅតំណាងឥណ្ឌូណេស៊ីប្រចាំអាយឆាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក