ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរភ្នំពេញនឹងចាត់ក្រុមការងារចុះទៅចាប់ស្វាដែលដេញខាំសិស្សសាលានៅត្រង់ស្ពានថ្មើរជើងស្តុបសន្ធរម៉ុក

ភ្នំពេញ៖ នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ លោក គាំ សីហា បានបញ្ជាក់ថា លោកនឹងចាត់ឱ្យក្រុមការងារចុះទៅត្រួតពិនិត្យ និងចាប់ស្វាដែលដេញខាំសិស្សានុសិស្ស និងពលរដ្ឋដើរឆ្លងកាត់ត្រង់ស្ពានថ្មើរជើងស្តុបសន្ធរម៉ុក។

ថ្លែងប្រាប់អ្នកសារព័ត៌មាន EAC តាមទូរសព្ទ លោក គាំ សីហា បានបញ្ជាក់ថា ស្វាទាំងនោះអាចទំនងជាបែកហ្វូងពីរមណីយដ្ឋានវត្តភ្នំ ហើយវាភាគច្រើននៅកន្លែងណាដែលមានមនុស្សផ្តល់នំចំណី។

លោកបាននិយាយថា៖ «ខ្ញុំនឹងឱ្យគេចុះទៅមើលភ្លាម ជួនកាលវាអាចនៅហ្នឹងតែមួយភ្លែត វាអាចនឹងទៅណាបាត់ទៀត»។

បើតាមនាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ក្រុមការងារនៃរដ្ឋបាលព្រៃឈើភ្នំពេញ តែងតែចុះទៅចាប់ និងប្រមូលស្វាដែលកាចៗ ហើយដេញខាំពលរដ្ឋ ចំនួន២ដងក្នុងមួយឆ្នាំ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ។ ចំណែកស្វាដែលស្លូតៗ អាជ្ញាធរបន្តទុកវាឱ្យរស់នៅតាមបែបធម្មជាតិនៅរមណីយដ្ឋានវត្តភ្នំ ដើម្បីទាក់ទាញភ្ញៀវទេសចរ។

លោកគូសបញ្ជាក់ថា ស្វាដែលមានអាយុចាប់ពី៥ ទៅ៦ឆ្នាំ អាចនឹងមានសភាពកាច។ បើតាមលោក គាំ សីហា ស្វាដែលអាជ្ញាធរចាប់នោះ គឺអាជ្ញាធរបញ្ជូនទៅរស់នៅក្នុងសួនសត្វភ្នំតាម៉ៅ។

សូមរំលឹកថា កន្លងមកសត្វស្វាដែលកាចមួយចំនួនក៏ធ្លាប់ត្រូវបានចាប់យកទៅលែងនៅតំបន់ធម្មជាតិ ដោយសាររំខានដល់ពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ៕

PHOTO: Rangsey

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក