ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពន្ធនាគារប្រកាសតាមចាប់ខ្លួនអ្នកទោស ៣នាក់បន្ទាប់ពីលួចរត់កាលពីយប់ថ្ងៃទី១៥ វិច្ឆិកា

ក្រចេះ៖ អគ្គនាយកដ្ឋានពន្ធនាគារប្រកាសតាមចាប់ខ្លួនជនត្រូវចោទចំនួន ៣នាក់ ដែលបានលួចរត់ចេញពីពន្ធនាគារខេត្តក្រចេះ កាលពីវេលាម៉ោង១១និង២២នាទី យប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ជនត្រូវចោទដែលរលួចរត់ទាំង ៣នាក់នោះរួមមាន ញិហ៍ តុលា អាយុ ៣២ឆ្នាំ ឈ្មោះ ជឿន ស អាយុ ៣៥ឆ្នាំ និងឈ្មោះ ពេជ្រ ប្រិមប្រិយ៍ អាយុ ២៣ឆ្នាំ។

យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា អ្នកទាំងបីបានលួចរត់ពេលដែលកំពុងដាក់ធ្វើចត្តាឡីស័កនៅក្នុងពន្ធនាគារខេត្ត និងប្រកាសផ្ដល់សគុណជូនប្រជាពលរដ្ឋដែលបានប្រទះឃើញជនជាប់ឃុំដែលមានភិនភាគដូចរូបថតផងដែរ។

ពលរដ្ឋបានឃើញជនត្រូវចោទទាំង៣នាក់នេះអាចទំនាក់ទំនងទៅកាន់ នាយកដ្ឋានសន្ដិសុខពន្ធនាគារ ០៩២ ៥៣០ ៤០៣ នាយកដ្ឋានប្រតិបត្តិពន្ធនាគារ ០១៧ ២៨៣ ៦៣៦ ពន្ធនាគារខេត្តក្រចេះ ០១២ ៧៧២ ២៨៩ និងស្នងការនគរបាលខេត្តក្រចេះ ០៩៧ ៨៨៨ ៣១៣១៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក