ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ផ្ទុះគ្រាប់បែកនៅស្ថានីយសាំងចំនួន២ ក្នុងប្រទេសថៃមុនកិច្ចប្រជុំ APEC

ថៃ៖ ស្ថានីយ៍ប្រេងឥន្ធនៈចំនួន២ នៅក្នុងខេត្ត Pattani ប្រទេសថៃ រងការបំផ្ទុះគ្រាប់បែកកាលពីយប់ថ្ងៃអង្គារ ទី១៥ វិច្ឆិកា បណ្តាលឱ្យមនុស្សម្នាក់រងរបួស។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានដកស្រង់ប្រសាសន៍របស់តម្រួតថៃឱ្យដឹងថា គ្រាប់បែកមួយគ្រាប់ត្រូវបានបំផ្ទុះនៅម៉ោង ៨:០៥នាទីយប់ នៅស្ថានីយ៍ PTT ស្ថិតនៅលើផ្លូវហាយវេ ៤២ ក្នុងភូមិ Moo 7 នៃស្រុក Muang។ បុគ្គលិកលក់ប្រេងឥន្ធនៈម្នាក់រងរបួស និងត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ស្ថានីយ៍នោះស្ថិតនៅជិតចំណតឡានក្រុង Pattani។

សាក្សីជាច្រើននាក់នៅស្ថានីយ៍ PTT បាននិយាយថា មានបុរស ២នាក់ជិះម៉ូតូមក និងបានដាក់គ្រប់បែកមួយគ្រាប់នៅទីនោះ។ បន្ទាប់មក បុរសម្នាក់បានបាញ់កាំភ្លើងឡើងលើ និងស្រែកឱ្យបុគ្គលិករត់ចេញ មុនពេលចុចបំផ្ទុះគ្រាប់បែក។

ចំណែកគ្រាប់បែកមួយគ្រាប់ទៀតផ្ទុះនៅស្ថានីយ៍ប្រេងឥន្ធនៈ PT ស្ថិតនៅលើផ្លូវហាយវេ ៤២ នៃស្រុក Yaring។

អាជ្ញាធរថៃកំពុងធ្វើការស៊ើបអង្កេតករណីបំផ្ទុះគ្រាប់បែកទាំងនេះ ខណៈដែលកិច្ចប្រជុំ APEC នឹងត្រូវរៀបចំនៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ហើយប៉ូលិសជាង ៣ម៉ឺន៥ពាន់នាក់ត្រូវបានដាក់ពង្រាយនៅទីក្រុងបាំងកកដើម្បីការពារសុវត្ថិភាពដល់កិច្ចប្រជុំនេះ៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក