ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ហ៊ុន ម៉ាណែត បបួល សម រង្ស៊ី ភ្នាល់គ្នាសារជាថ្មី

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបបួលទណ្ឌិត សម រង្ស៊ី ភ្នាល់គ្នាសារជាថ្មី បន្ទាប់ពីទណ្ឌិតរូបនេះចោទលោក ហ៊ុន ម៉ាណែត ថាបានលុយ ៥លានដុល្លារដើម្បីទិញទឹកចិត្តខ្មែរនៅប្រទេសបារាំង តែត្រូវអាជ្ញាធរបារាំងចាប់ឃាត់ទុក។

លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសបុកផេករបស់លោកនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះដោយផ្ដើមនូវសំណួរថា «អត់ចេះហត់ទេអីលោក សម រង្សីអ្នកនយោបាយចាស់វស្សាអើយ?» ដោយបន្ថែមនូវរូបសើចមួយពីខាងក្រោយ។

លោក ហ៊ុន ម៉ាណែត បានលើកឡើងបន្ថែមថារឿងប្រឌិតរបស់បុគ្គល សម រង្ស៊ី បង្កើតឡើងមិនចេះចប់មិនចេះហើយ ខណៈលោកបានហៅ សម រង្ស៊ី មកភ្នាល់គ្នាដាក់ ជីវិតនយោបាយ ផងដែរ។

លោក ហ៊ុន ម៉ាណែត បានសរសេរថា៖ «លោក សម រង្សី បានចំណាយពេលរាប់ទសវត្សរ៍ ដើម្បីព្យាយាមបំផ្លាញជីវិតនយោបាយរបស់ឪពុកខ្ញុំ តែបានត្រឹមបរាជ័យ។ ឥឡូវលោក សម រង្សី និងដៃជើងរបស់គាត់ក៏ព្យាយាមឥតឈប់ឈរ រិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់ជីវិតនយោបាយរបស់ខ្ញុំ។ ឥឡូវខ្ញុំផ្តល់ឱកាសមាសអោយលោក សម រង្សី ហើយ មិនគួរលោកបោះបង់ឱកាសនេះទេ»។

ទើបតែអាយុ ៤៥ឆ្នាំ លោក ហ៊ុន ម៉ាណែត ហ៊ានយកជីវិតនយោបាយរបស់លោកទៅភ្នាល់ជាមួយ សម រង្ស៊ី អាយុ ៧៣ឆ្នាំដែលជិតផុតរលត់ជីវិតធ្វើនយោបាយហើយនោះ។ លោក ហ៊ុន ម៉ាណែត ក៏បានផ្ដាំទៅ សម រង្ស៊ី ឱ្យឈប់វាយក្មេងពីក្រោយខ្នងទៀតទៅគួរចេញមុខតទល់គ្នាឱ្យឆាប់ចប់។

លោកថា៖ «បើសិនជាលោកមានភស្តុតាងច្បាស់លាស់ថារឿងនេះជារឿងពិត លោកគួរតែហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំតែម្តងទៅ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក