ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: នាយករដ្ឋមន្ត្រី សួរ សម រង្ស៊ី ថាតើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់?

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទំនងជាមិនអាចទ្រាំបានចំពោះការចោទប្រកាន់ទាំងងងើលរបស់ សម រង្ស៊ី លើលោក ហ៊ុន ម៉ាណែត ទៀតនោះទេ ដោយបានលើកឡើងនូវពាក្យធ្ងន់ៗថា «តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់? ពូជខូចវាខូច និងវានៅតែខូច»។

សម្ដេចតេជោ ហ៊ុន សែន សរសេរនៅលើហ្វេសបុកផេករបស់សម្ដេចនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា សម រង្ស៊ី ដើរឈ្លោះមិនរើសមុខ សូម្បីតែព្រះមហាក្សត្រ រហូតដល់យុវជនជំនាន់ក្រោយ។ សម្ដេចតេជោ បានសួរថា តើហត់ទេ?

សម្ដេចបានលើកឡើងបន្ថែមថា៖ «តើមានហត់ដែរទេ? ហើយបើមិនបានលួចវាយគេតើរន្ទះបាញ់ឬអី?»

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា បានបបួលទណ្ឌិត សម រង្ស៊ី ភ្នាល់គ្នាសារជាថ្មី បន្ទាប់ពីទណ្ឌិតរូបនេះចោទលោក ហ៊ុន ម៉ាណែត ថាបានលុយ ៥លានដុល្លារដើម្បីទិញទឹកចិត្តខ្មែរនៅប្រទេសបារាំង តែត្រូវអាជ្ញាធរបារាំងចាប់ឃាត់ទុក។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថារឿងប្រឌិតរបស់បុគ្គល សម រង្ស៊ី បង្កើតឡើងមិនចេះចប់មិនចេះហើយ ខណៈលោកបានហៅ សម រង្ស៊ី មកភ្នាល់គ្នាដាក់ ជីវិតនយោបាយ ផងដែរ។

លោក ហ៊ុន ម៉ាណែត បានសរសេរថា៖ «លោក សម រង្សី បានចំណាយពេលរាប់ទសវត្សរ៍ ដើម្បីព្យាយាមបំផ្លាញជីវិតនយោបាយរបស់ឪពុកខ្ញុំ តែបានត្រឹមបរាជ័យ។ ឥឡូវលោក សម រង្សី និងដៃជើងរបស់គាត់ក៏ព្យាយាមឥតឈប់ឈរ រិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់ជីវិតនយោបាយរបស់ខ្ញុំ។ ឥឡូវខ្ញុំផ្តល់ឱកាសមាសអោយលោក សម រង្សី ហើយមិនគួរលោកបោះបង់ឱកាសនេះទេ»

ទើបតែអាយុ ៤៥ឆ្នាំ លោក ហ៊ុន ម៉ាណែត ហ៊ានយកជីវិតនយោបាយរបស់លោកទៅភ្នាល់ជាមួយ សម រង្ស៊ី អាយុ ៧៣ឆ្នាំ ដែលជិតផុតរលត់ជីវិតធ្វើនយោបាយហើយនោះ។ លោក ហ៊ុន ម៉ាណែត ក៏បានផ្ដាំទៅ សម រង្ស៊ី ឱ្យឈប់វាយក្មេងពីក្រោយខ្នងទៀតទៅគួរចេញមុខតទល់គ្នាឱ្យឆាប់ចប់។

នេះជាលើកទី២ហើយ ដែលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានហៅ សម រង្ស៊ី ធ្វើការភ្នាល់គ្នាដាក់ជីវិតនយោបាយបន្ទាប់ពីការលើកឡើងរបស់ សម រង្ស៊ី ដដែលជាដដែលពីតម្លៃសញ្ញាបត្រសាលាអាមេរិក West Point ដែលលោក ហ៊ុន ម៉ាណែត ទទួលបានដែលកាលនោះ សម រង្ស៊ី មិនបានបង្ហាញភាពក្លាហានការពារអំណះអំណាងរបស់ខ្លួននោះទេនិងខំបង្វែរដានរហូត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក